Welcome to Cambodia

Welcome to Cambodia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Welcome to Cambodia, Photographer, Khum Sneng.

14/08/2026

សូមអនុមោទនាពិធីបុណ្យចូលព្រះវស្សា សូមឱ្យរដូវកាលនៃការតាំងសីល និងសាងកុសលនេះ នាំមកនូវសេចក្តីសុខ ផ្លូវកាយ ផ្លូវចិត្ត និងសិរីសួស្ដីដល់បងប្អូនទាំងអស់គ្នា 🙏💐

ឯកឧត្តម គុជ បញ្ញាសា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចុងដូង និងលោកជំទាវ  អញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះ...
13/08/2026

ឯកឧត្តម គុជ បញ្ញាសា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចុងដូង និងលោកជំទាវ អញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៧វត្ត ក្នុងឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ 💐

ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គុជ បញ្ញាសា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចុងដូង និងលោកជំទាវ ប៉ា វង្សទិត្យា ព្រមទាំងក្រុមគ្រួសារ អញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៧វត្ត រួមមាន វត្តទួលដំណាក់ថ្មី,វត្តចុងដូង, វត្តពពេជក្តីធ្លក, វត្តពពេជ ដំណាក់ហ្លួង, វត្តខ្សាច់ល្អិត, វត្តគូរ, វត្តសំរោង ស្ថិតនៅក្នុងឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងមានការចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានឃុំចុងដូង រដ្ឋបាលស្រុកបារាយណ៍ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ រដ្ឋបាលឃុំ ប៉ុស្ពិ៍នគរបាលរដ្ឋបាលឃុំ និងឧបាសក ឧបាសិកា លោកតា លោកយាយចំណុះជើងវត្តសរុបប្រមាណ១២០នាក់។ ទន្ទឹមគ្នានេះផងដែរ ឯកឧត្តមប្រធានក្រុមការងារ និងលោកជំទាវ បានប្រគេនបច្ច័យ និងសម្ភារៈ គ្រឿងឧបភោគបរិភោគផ្សេងៗ ក្នុង១វត្ត ទទួលបានមានដូចជា បច្ច័យ (កសាង) ៥០០,០០០រៀល,បច្ច័យបួន (ព្រះចៅអធិការវត្ត) ១០០,០០០រៀល (ក្នុងមួយអង្គ),បច្ច័យបួន (ព្រះសង្ឃ) ៥០,០០០រៀល (ក្នុងមួយអង្គ),ទៀនព្រះវស្សា ១គូ ,ស្លាដក់,ទឹកក្រូច ៥កេស,ទឹកបរិសុទ្ធឱរ៉ាល់ ,១០កេស,មី៥កេស,ស្ករស១០គីឡូ,ទឹកដោះគោខាប់ ១កេស,ត្រីខកំប៉ុង ៥យួ,អង្ករ៥០គីឡូក្រាម បន្ថែមលើនេះលោកតាលោកយាយ ចំណុះជើងវត្តដែលចូលរួមក៏ទទួលបាននូវក្រម៉ា ក្រណាត់សរ និងថវិកាចំនួន២០,០០០៛ ផងដែរ។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធដល់ ថ្ងៃ១៥ កើត ខែអស្សុជ។ ជាទំលាប់ពិធីនេះ ត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួម ពីសំណាក់បងប្អូននិង ចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ ក្នុងអំឡុងពេលចូលវស្សានេះ មានរយៈ៣ខែនេះ ប្រជាពលរដ្ឋដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា និយមធ្វើចង្ហាន់ នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗ ទៅប្រគេនជាបន្តបន្ទាប់ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃ គង់ចាំព្រះវស្សា ក្នុងអំឡុងពេលនេះផងដែរ។

11/08/2026
ខេត្តមណ្ឌលគិរី នៅរាត្រីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ អញ្ជើញជាធិបតីក្នុងពិធី ពិ...
09/08/2026

ខេត្តមណ្ឌលគិរី នៅរាត្រីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ អញ្ជើញជាធិបតីក្នុងពិធី ពិសាអាហារសាមគ្គីជាមួយក្រុមរថយន្ត Family Travel Cambodia ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី,លោកអភិបាលរងខេត្ត,នាយករដ្ឋបាលលាសាខេត្ត,ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី,ក្រុមរថយន្តគោរព្រៃខេត្តមណ្ឌលគិរី,ដៃគូឧបត្ថម្ភ ក្រុមហ៊ុនប្រេងម៉ាស៊ីន Zeal, ក្រុមហ៊ុន Izusu Cambodia ដែររៀបចំឡើងនៅរីស៊ត Ayana Kandara Boutique។

08/08/2026
08/08/2026

សាកថ្មជីវិតនៅភ្នំពូទ្រូ! 🔋 រត់គេចពីភាពហត់នឿយនៅទីក្រុង មកស្វែងរកភាពបៃតង និងខ្យល់អាកាសបរិសុទ្ធនៅលើកំពូលភ្នំ។ ឃើញហើយចង់ទៅម្តងទៀតមិនចេះធុញ🍀⛰️

08/08/2026

Address

Khum Sneng

Website

Alerts

Be the first to know and let us send you an email when Welcome to Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Welcome to Cambodia:

Shortcuts

Share

Category