05/10/2026
❤️ ជួយម្នាក់បន្តិច ដើម្បីក្តីស្រលាញ់ និងមហិច្ឆតារបស់យុវជនយើង!
ការលះបង់ និងការហ្វឹកហាត់យ៉ាងស្វិតស្វាញជាច្រើនខែកន្លងមក ពេលនេះបានដល់ពេលវេលារបស់ពួកយើងហើយ! ក្រុមរបស់យើងនឹងត្រូវធ្វើដំណើរទៅប្រកួតក្នុងកម្មវិធីថ្នាក់ជាតិនៅភ្នំពេញ នាថ្ងៃទី15ខែតុលា ខាងមុខនេះ។
ដើម្បីឲ្យបេសកកម្មក្រុមមួយនេះដំណើរការទៅដោយរលូន ពួកយើងត្រូវការការជួយជ្រោមជ្រែង និងបន្តកម្លាំងចិត្តពីបងប្អូនសប្បុរសជនទាំងអស់គ្នា។ ទោះជាការឧបត្ថម្ភជាថវិកាក្តី អាហារ ឬទឹកពិសារក្តី សុទ្ធតែជាខ្នងបង្អែកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពួកយើងនៅពេលនេះ។
ពួកយើងសន្យាថានឹងប្រកួតឲ្យអស់ពីសមត្ថភាព បេះដូង និងស្មារតីសាមគ្គី ដើម្បីកុំឲ្យអ្នកគាំទ្រទាំងអស់គ្នាខកបំណង! 🙏⚽
សូមព្រះប្រទានពរ❤️🥰
Jesus Invitation Church-JIC