កំពង់ចាម ឆ្នើម

កំពង់ចាម ឆ្នើម ខ្ញុំជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម ខ្ញុំស្រលាញ់សន្តិភាព

អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ...
20/08/2026

អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៥៤គ្រួសាររស់នៅក្នុងស្រុកបាធាយ​ ខេត្តកំពង់​ចាម។

ក្នុងឱកាសបំពេញបេសកកម្មនៅក្នុងស្រុកបាធាយ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្...
20/08/2026

ក្នុងឱកាសបំពេញបេសកកម្មនៅក្នុងស្រុកបាធាយ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារសាខា និងមន្ត្រីពាក់ព័ន្ធ អញ្ជើញប្រគេនទេយ្យទាន និងបច្ច័យ ប្រគេនព្រះចៅអធិការវត្ត ប្រើសមាស ដើម្បីភ្ជាប់និស្ស័យក្នុងព្រះពុទ្ធសាសនា។ ក្នុងនោះ រួមមាន អង្ករ ១០០គក្រ មី ៤កេស ត្រីខ ៤យួរ ទឹកពិសាប្រណិត ៤កេស និង បច្ច័យ ៤០០.០០០រៀល ផងដែរ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ក្នុងក្រុងកំពង់...
07/08/2026

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ក្នុងក្រុងកំពង់ចាម

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម ព្រមទាំងតំណាង អង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញចុះត្រួតពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ សម័យប្រឡង ថ្ងៃទី១០ ខែសីហាឆ្នាំ ២០២៦ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះសីហនុ -មណ្ឌលប្រឡង វិទ្យាល័យ តេជោ ហ៊ុន សែន បឹងកុក -មណ្ឌល វិទ្យាល័យដីដុះ -មណ្ឌលវិទ្យាល័យ គរុកោសល្យខេត្ត -មណ្ឌល វិទ្យាល័យសំបួរមាស ស្ថិតក្នុងក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ សម្រាប់ខេត្តកំពង់ចាមមានបេក្ខជន សរុបចំនួន ៩.៥៧៥នាក់ ស្រី ៥.៦៨៣នាក់។ មានមណ្ឌលប្រឡងចំនួន ១៦មណ្ឌល៕

អបអរសាទរ ខួប៦៤ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលេី​ប្រាសាទព្រះវិហា...
15/06/2026

អបអរសាទរ ខួប៦៤ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលេី​ប្រាសាទព្រះវិហារ​ ដល់​ប្រទេសកម្ពុជា។

១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២៦

Celebrating the 64th anniversary of the International Court of Justice (ICJ) ruling, which found that the Preah Vihear Temple is situated in territory under the sovereignty of Cambodia.

June 15, 1962 - June 15, 2026

10/06/2026

វីដេអូខ្លី ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

ថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦

#សំណេះសំណាល #ក្រុមប្រឹក្សា
#ខេត្តសៀមរាប
#ខេត្តឧត្តរមានជ័យ
#ហ៊ុនសែន
#កម្ពុជា

សូមជូនម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់​ តាមបណ្តាក្រុង​ ស្រុក​ ក្នុងខេត្តកំពង់ចាម      ការដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលម...
24/05/2026

សូមជូនម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់​ តាមបណ្តាក្រុង​ ស្រុក​ ក្នុងខេត្តកំពង់ចាម

ការដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល​ (១,០០០ដុល្លារ) ឬលេីសពីនេះទៅតាមស្ថានភាពល្មេីស (ច្បាប់ក៍បានអនុវត្ត​ ចំពោះទីតាំងមួយចំនួនរួចហើយ ដោយគ្មានការលើកលែងជាដាច់ខាត)។

ប្រសិន​បើរកឃើញមានការសហការបើក​ Scam Online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌ បន្ថែមទៀត។

កុំដេីម្បីប្រយោជន៍តិចតួចបំផ្លាញកិត្តិយសខេត្ត និង ជាតិខ្លួនឯង អាជ្ញាធរ​ មានសមត្ថកិច្ចនឹងស្រោវជ្រាវ​ អនុវត្តច្បាប់គ្រប់ទីកន្លែងដោយមិនលេីកលែង។

​ គណៈបញ្ជាការឯកភាព​រដ្ឋបាលគ្រប់ថ្នាក់​នៃខេត្តកំពង់ចាម បានសច្ចាធានាជូនសម្តេចធិបតី​ នាយករដ្ឋមន្ត្រីរួចហើយ​ ហេីយប្តេជ្ញា​ បោសសំអាត​ Scam online អោយអស់ពីមូលដ្ឋាន​ ស្រុក​ ក្រុង​ និងខេត្ត​ ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជាយើង។

សូមជូនជ្រាបដល់ម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ និង មន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់​ សូមកុំពាក់ព័ន្ធ​ កុំនៅពីក្រោយ​ កុំអន្តរាគមន៍ និងសូមសហការ​រាយការណ៍​មកអាជ្ញាធរមានសមត្ថកិច្ច​ ដេីម្បីប្តេជ្ញាចិត្តរួមគ្នា​ រៀបចំសម្អាតផ្ទះយើងអោយបានស្អាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ​ប្រទេស និងសេដ្ឋកិច្ចជាតិឲ្យបានរឹងមាំបន្ថែមទៀត។​ ( សូមបងប្អូន​ ទំនាក់ទំនងផ្តល់ពត៍មាន តាមរយ:លេខទូរស័ព្ទ​ :​
​ -​ 017 669 507​ នាយករដ្ឋបាលខេត្ត
​ -​ 012 497 559 ស្នងការនគរបាលខេត្ត​
​ -​ 097 429 6789 មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
- 017 441 476 ប្រធានមន្ទីរទេសចរណ៍ខេត្ត

25/04/2026

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦

20/03/2026

សេចក្ដីជូនដំណឹងស្ដីពីការរៀចំកម្មវិធី និងព្រឹត្តិការណ៍ សង្ក្រានកំពង់ចាម អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦

ខណៈដែលប្រទេសកម្ពុជា​ កំពុងត្រៀមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ រដ្ឋបាលខេត្តកំពង់ចាម​ មានលៀសហាលចំនួន​ 5 តោន កំ...
16/03/2026

ខណៈដែលប្រទេសកម្ពុជា​ កំពុងត្រៀមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ រដ្ឋបាលខេត្តកំពង់ចាម​ មានលៀសហាលចំនួន​ 5 តោន កំពុងត្រូវបានរៀបចំ ដើម្បីបង្កបរិយាកាសសប្បាយ​រីករាយ​ ក្នុងឱកាសពិធីបុណ្យប្រពៃណីមួយនេះ​ និងបង្ហាញពីអាហារសម្រន់ប្រពៃណីដ៏ល្បីមួយរបស់កម្ពុជា​ និងអាហារសម្រន់ជាច្រេីនទៀតផងដែរ។ 🇰🇭

សេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ...
10/03/2026

សេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦

Address

Kampong Cham

Telephone

+855964298888

Website

Alerts

Be the first to know and let us send you an email when កំពង់ចាម ឆ្នើម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to កំពង់ចាម ឆ្នើម:

Shortcuts

Share

Category