Video Other - វីដេអូ អៅឌឺ

Video Other - វីដេអូ អៅឌឺ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Video Other - វីដេអូ អៅឌឺ, Photography Videography, Battambang.

03/12/2025
16/09/2025

🦾 AI សំខាន់ៗសម្រាប់ជួយអ្នកធ្វើមាតិកា 🤖
១. Notion សម្រាប់គ្រប់គ្រងការងារប្រចាំថ្ងៃ
https://notion.ai/
២. Copy.ai សម្រាប់ជួយក្នុងការស្វែងរកគំនិត
https://www.copy.ai/
៣. Canva ប្រើសម្រាប់ធ្វើ design
https://www.canva.com/
៤. Grammarly សម្រាប់ជួយកែសម្រួលការសរសេរ
https://app.grammarly.com/
៥. Unscreen ប្រើសម្រាប់លុបផ្ទៃខាងក្រោយរបស់វិដីអូ
https://www.unscreen.com/
៦. Google Fonts សម្រាប់ស្វែងរកពុម្ពអក្សរ
https://fonts.google.com/
៧. Adobe Podcast សម្រាប់កែសម្រួលសម្លេង
https://podcast.adobe.com/
#ចែករំលែកផងបើគិតថាមានប្រយោជន៍😘

12/09/2025
28/08/2025

ធ្វើជាឪពុកគេ

1- ទទួលខុសត្រូវលើគ្រួសារ
ខិតខំរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់កូនប្រពន្ធ មិនថាតាមរយៈការងារ ឬរកសុី កុំខ្ជះខ្ជាយលុយលើរបស់មិនចាំបាច់។

2- អត់ធ្មត់
ពេលកូនធ្វើខុស ឬប្រពន្ធមានបញ្ហា និយាយដោយស្ងប់ស្ងាត់ជាជាងស្រែក ឬដៃធ្ងន់។ បើកូនមិនស្តាប់ ពន្យល់ឱ្យគេយល់ជាជាងដាក់ទោសភ្លាម អត់ធ្មត់នឹងការលំបាក ពេលគ្រួសារជួបវិបត្តិ កុំឆាប់បោះបង់។

3- ចំណាយពេលជាមួយកូន
ធ្វើជាគំរូដល់កូន ដោយបង្រៀនគេធ្វើកិច្ចការខ្លះ និងរៀនគោរពចាស់ទុំ។ ស្តាប់រឿងរ៉ាវរបស់កូន ដើម្បីបង្កើតភាពស្និទ្ធស្នាល។

4- គាំទ្រប្រពន្ធ
ជួយប្រពន្ធក្នុងកិច្ចការផ្ទះបើអាចធ្វើបាន ដូចជា ជួយលាងចាន ឬមើលកូនពេលនាងរវល់ បង្ហាញថាអ្នកជាដៃគូ គោរព ផ្តល់តម្លៃនាង និងមិនធ្វើអ្វីដែលបំផ្លាញទំនុកចិត្ត។

5- បង្រៀនសីលធម៌
ប្រាប់កូនឱ្យចេះសុជីវធម៌ ចេះនិយាយ និងចៀសវាងធ្វើទម្លាប់មិនល្អ។

6- ការពារគ្រួសារ
ធ្វើឱ្យគ្រួសារមានអារម្មណ៍ថាមានសុវត្ថិភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ធ្វើជាគំរូរឹងមាំ ប៉ុន្តែមិនមែនជាការបង្ខំ ឬធ្វើឱ្យគេខ្លាចទេ។

7- សម្របខ្លួន
បើនៅសម័យនេះ ឪពុកគួរលើកទឹកចិត្តកូនឱ្យរៀនសូត្រ ព្រោះការអប់រំសំខាន់សម្រាប់អនាគតគ្រួសារ។ ចេះប្រើបច្ចេកវិទ្យា ឬរៀនអ្វីថ្មីៗ ដើម្បីជួយគ្រួសារឱ្យរីកចម្រើន។

ធ្វើជាឪពុកមិនមែនគ្រាន់តែជាអ្នករកលុយទេ តែក៏ជាអ្នកបង្ហាញផ្លូវដល់កូនៗផង គាត់ក៏ត្រូវជួយរក្សាកេរ្តិ៍ឈ្មោះគ្រួសារ ធ្វើជាគំរូ ជាទីពឹង ថែរក្សាសម្រាប់គ្រួសារ។
——————-

16/08/2025

🧑🏻‍🔬 តើសេរ៉ូមគឺជាអ្វី?

➡️ សេរ៉ូម គឺជាល្បាយសូលុយស្យុងដែលត្រូវបានសម្លាប់មេរោគពពួកមីក្រុបហើយ រួចយកទៅលាយជាមួយស្ករ ឬអំបិលជាដើម ទៅតាមលក្ខណៈវេជ្ជសាស្ត្រ ដោយច្រកចូលដបយ៉ាងត្រឹមត្រូវ ទើបចែកចាយទៅមន្ទីរពេទ្យនានា។ សេរ៉ូមផ្អែម គឺទឹកលាយ និងស្ករបន្តិច។ ចំណែកឯសេរ៉ូមប្រៃ គឺទឹកលាយ និងអំបិលបន្តិច សម្រាប់ប្រើប្រាស់ទៅតាមប្រភេទជំងឺជាក់ស្ដែង។

▪️ចុះសួរថា សេរ៉ូមថ្លៃដែរឬទេ?

សេរ៉ូមមិនថ្លៃខ្លាំងអីនោះទេ ព្រោះតម្លៃវាស្មើនឹងទឹក ដែលមានសារធាតុរ៉ែធម្មជាតិមួយចំនួនដែរ ឬទឹកដូងមួយផ្លែ តម្លៃត្រឹមតែ២៥០០៛ ដែលសម្បូរជាតិអ៊ីយ៉ុងច្រើន ជំនួយដល់សុខភាពរាងកាយ។ ប៉ុន្តែគ្រូពេទ្យមួយចំនួនតូច ដែលខ្វះក្រមសីលធម៌ និងគិតលុយជាធំ បានគិតថាការព្យួរសេរ៉ូម ជាឱកាសល្អបំផុត ដើម្បីឱ្យអ្នកជំងឺភ័យ និងគិតថ្លៃព្យាបាលខ្ពស់។

▪️ចុះហេតុអ្វីអ្នកជំងឺភាគច្រើន ព្យួរសេរ៉ូម?

ពីព្រោះថាប្រជាជនយើងមិនទាន់បានយល់ដឹងអោយបានស៊ីជម្រៅ ពីគុណប្រយោជន៍ និងផលវិបាករបស់សេរ៉ូម។ ប៉ុន្តែពេលខ្លះ ក៏មកពីគ្រូពេទ្យ មិនបានបញ្ជាក់ច្បាស់ លុះត្រាដាក់សេរ៉ូម ទើបអ្នកជំងឺស្ងប់ចិត្ត។ វាជាការពិតជាក់ស្ដែងខ្លាំងណាស់ អ្នកជម្ងឺចាំបាច់ត្រូវដាក់សេរ៉ូម ក្នុងករណីបាត់បង់ស្មារតី, ក្នុងបន្ទប់វះកាត់, បាត់បង់ឈាមច្រើន, ឈឺធ្ងន់ធ្ងរ, ហូប ឬផឹកអ្វីមិនកើត។

▪️ចុះការដាក់សេរ៉ូមគ្រោះថ្នាក់ ដែរឬទេ?

វាជារឿងដែលគ្រោះថ្នាក់ខ្លាំងបំផុត រហូតដល់បាត់បង់ជីវិត ឬអាចប្រឈមមុខ និងវិបត្តិផ្សេងៗ ដូចជា ស្ថានភាពស្លេកស្លាំងខ្លាំង ឡើងស្វាយ, ត្រជាក់ចុងដៃ ឬជើង, លើសជាតិទឹក ឡើងហើម, និងមេរោកមួយចំនួន ដែលនាំអោយរលាកសួតរ៉ាំរៃ ក្នុងករណីដែលអ្នកជំងឺប្រើប្រាស់ហួសកម្រិត ឬខុសស្ថានភាព ដូចជានៅទទួលទានច្រើនធម្មតា បែរប្រើសេរ៉ូមទៀត។

ប្រសិនបើ អ្នកទាំងអស់គ្នាមិនមានជម្ងឺ ឬឈឺអ្វីធ្ងន់ធ្ងរទេ សូមមេត្តាកុំដាក់សេរ៉ូមអី ព្រោះវាគ្មានបានប្រយោជន៍អ្វីឡើយ គឺមានតែខាតបង់ទាំងពេលវេលា និងថវិកាខ្លួនឯងតែប៉ុណ្ណោះ។ បើយល់ថាល្អ សូមទុកលុយទាំងនោះ សម្រាប់ទិញម្ហូបអាហារ នំចំណី បន្លែផ្លែឈើធម្មជាតិស្រស់ៗ ពិសាវិញទៅល្អជាជាង ព្រោះវាអាចផ្ដល់សារធាតុបំប៉នរាងកាយទៅតាមធម្មជាតិ និងឆ្លងកាត់ដំណើរកិនរំលាយជាធម្មតា។

▪️តើលេខ និងអក្សរលើសេរ៉ូមនីមួយៗមានអត្ថន័យដូចម្ដេច?

• សេរ៉ូម ដែលមានអក្សរ D10 ជាប្រភេទសេរ៉ូមផ្អែម
• មានអក្សរ Lactated ជាប្រភេទ សេរ៉ូមប្រៃ
• មានអក្សរ NSS ជាប្រភេទសេរ៉ូមប្រៃ
• មានអក្សរ D51/2S ជាប្រភេទសេរ៉ូមផ្អែម
• មានលេខ D5 និង1/2 ជាប្រភេទសេរ៉ូមប្រៃ
• មានអក្សរ D5S ជាប្រភេទសេរ៉ូមប្រៃផ្អែម។

▪️ចំណែករបៀបប្រើ ក៏ខុសគ្នាទៅតាមនោះដែរ

• Lactate n NSS គេប្រើនៅក្នុងករណី ជម្ងឺគ្រុនឈាម ជម្ងឺធ្លាក់ឈាម គ្រុនក្តៅដែលបាត់បង់ជាតិទឹក ជំងឺដែលបណ្ដាលឱ្យបាត់បង់ជាតិទឹក (ជម្ងឺរាគ ក្អួត)។

• ប្រភេទសេរ៉ូម D5% និង D10% ប្រើក្នុងជម្ងឺលើសឈាម ហែវហត់អស់កំលាំង នៅក្នុងជម្ងឺគ្រុនចាញ់(D10%)។

• ប្រភេទ D5S និង D51/2Sគេប្រើនៅលើកូនក្មេងតូចៗក្រោម5ឆ្នាំ(D5S) ក្រោម1ឆ្នាំ(D51/2S)នៅក្នុងជំងឺរាគក្អួត ក្តៅដែលបាត់បង់ជាតិទឹកល្មមរឺតិចតួច។ ។

ប្រភព: khmer-global

Credit ÷ Medical news for Cambodia

Address

Battambang

Website

Alerts

Be the first to know and let us send you an email when Video Other - វីដេអូ អៅឌឺ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share