Ný kậ Lọvệ

Ný kậ Lọvệ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ný kậ Lọvệ, Photography Videography, Battambang.

16/01/2021

ថ្ងៃឆ្លងឆ្នាំនៅប្រទេសខ្មែរ
ថ្ងៃឆ្លងឆ្នាំ ១៩៦៩ នៅក្នុងរបបសង្គមរាស្រ្តនិយម រាស្រ្តខ្មែរស្រែកយំ នៅស្រុកព្រៃវែងនិងស្រុកស្វាយរៀង ដោយសារយៀកកុង ចាប់រំលោភកូនស្រី លួចប្លន់ ដុតផ្ទះ។
ថ្ងៃឆ្លងឆ្នាំ ១៩៧០ នៅក្នុងរបបសាធារណរដ្ឋខ្មែរ រាស្ត្រខ្មែរកាន់កាំភ្លើងបាញ់គ្នាជាមួយយៀកកុង នៅក្នុងស្រុកខ្មែរ នឹងត្រូវពួកយៀកកុងសម្លាប់អស់រាប់រយនាក់ នៅក្នុងសមរភូមិខេត្តកំពង់ចាម។
ថ្ងៃឆ្លងឆ្នាំ ១៩៧៧ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ទាហានយួនបានចូលមកឈ្លានពានប្រទេសកម្ពុជា នៅតាមព្រំដែនខេត្តតាកែវ ទាហានខ្មែរក្រហម វាយទប់ទល់បានជោគជ័យ។
ថ្ងៃឆ្លងឆ្នាំ ១៩៨០ នៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា កងទ័ពខ្មែរក្រហម និងកងទ័ពយួន កំពុងតែបាញ់គ្នានៅក្នុងព្រៃ ក្រោយបញ្ចប់ការបាញ់ ឃើញសុទ្ធតែក្បាលយួនដោយតាមដើមឈើ។
ថ្ងៃឆ្លងឆ្នាំ ១៩៨៨ នៅក្នុងរបបរដ្ឋកម្ពុជា កងទ័ពកងទ័ពខ្មែរក្រហម បានសហការគ្នាជាមួយកងទ័ពថៃ វាយកងទ័ពយួននៅតាមជួរភ្នំដងរែក បែកជាច្រើនបន្ទាយនិងឆេះរថក្រោះអស់រាប់សិបគ្រឿង។
ថ្ងៃឆ្លងឆ្នាំ ២០២០ នៅក្នុងរបបព្រះរាជាណាចក្រកម្ពុជាទី២ ប្រជាជនខ្មែរកំពុងតែភ្លេចប្រវត្តិសាស្រ្ត មិនគប្បីចំពោះដូនតារាប់ម៉ឺននាក់ ដែលបានលះបង់ជីវិត នៅក្នុងសមរភូមិដើម្បីប្រឆាំងនឹងយួន ជាច្រើនជំនាន់ដើម្បីការពារជាតិទឹកដីមួយនេះ។ ស្តូបយួនជាង២០ នៅក្នុងស្រុកខ្មែរ ទាំងសមាគមយួន ប្រជាជនយួននៅពេញស្រុកខ្មែរ ដែលមិនធ្លាប់មានកន្លងមកនៅក្នុងប្រវត្តិសាស្ត្រខ្មែរ តែប្រជាជនខ្មែរ បែរជានាំគ្នាស្រែកថាអរគុណសន្តិភាពទៅវិញ។
១០០ឆ្នាំទៅមុខទៀត ខ្ញុំមិនដឹងថា អ្នកប្រវត្តិសាស្រ្ដជំនាន់ក្រោយ ពេលគាត់សរសេរប្រវត្តិសាស្ត្រខ្មែរ មិនដឹងថា គាត់សរសេរ នៅលើកទឹកដីខ្មែរ ឬក៏គាត់សរសេរ នៅលើទឹកដីជាតិសាសន៍គេដទៃនោះទេ ពីព្រោះថា ទឹកដីខ្មែរ កំពុងតែប្រឈមនឹងការបាត់បង់ដូចជាប្រទេសចំប៉ាអញ្ចឹង ហើយក៏មិនដឹងថា គាត់សរសេរយ៉ាងណាខ្លះ សម្រាប់ថ្ងៃឆ្លងឆ្នាំ២០២០នេះ ព្រោះថា ប្រជាជនខ្មែរភាគច្រើន ឥលូវនេះ គឺពួកគាត់កំពុងតែ សប្បាយ ផឹកស៊ី ច្រៀងខារ៉ាអូខេ តម្លង់ទាំងខ្ញុំដែលកំពុងតែសរសេរសំណេរប្រវត្តិសាស្ត្រផងដែរ។

16/01/2021

Address

Battambang

Telephone

+855966817976

Website

Alerts

Be the first to know and let us send you an email when Ný kậ Lọvệ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ný kậ Lọvệ:

Share