ម៉ោង សាម៉ាន-Otaki Pagoda Official

ម៉ោង សាម៉ាន-Otaki Pagoda Official ចែករំលែកវីដេអូប្រចាំថ្ងៃ

26/06/2024

«កំណត់ហេតុ ថ្ងៃពុធ ២៦ មិថុនា ២០២៤» #រឿងពិត
ល្ងាចនេះភ្លៀងខ្លាំងណាស់ បន្ទាប់ពីចេញពីរៀនម៉ោងអង់គ្លេស ម៉ោង៦ជាង ខ្ញុំនិងមិត្តភក្តិពីរអង្គទៀត បានដើរមកវត្តវិញធម្មតា នៅតាមផ្លូវរលឹមច្រែ ទឹកហូរកាត់ផ្លូវ មិនយូរក៏ដើរមកដល់វត្តកណ្តាលដែរមិត្តមួយអង្គ ឈ្មោះ ស៊ីណេត គងនៅ លោកប្អូនស៊ីណេតក៏ចូលកុដិលោកធម្មតាខ្ញុំក៏ចូលដែរ ចូលយកសៀវភៅ ព្រោះសៀវភៅរៀនពេលព្រឹកមិញ ទុកនៅហ្នឹង មួយសន្ទុះក្រោយមក ខ្ញុំនិងលោកប្អូនមួយអង្គទៀតបានចេញពីកុដិលោកប្អូនស៊ីណេត ដើរបន្តទៅវត្តប៉ាឆាដែរជាវត្តខ្ញុំរស់នៅ ម៉ោងជិត ៧ ហើយមេឃក៏ងងឹតបណ្តើរៗដែរ កាត់ភ្លៀងរលឹម ខ្យល់ត្រជាក់ ជាមួយនិងភ្លើងបំភ្លឺតាមដងផ្លូវ ដើរឆ្ងាយផង ពិតជាមានអារម្មណ៍ថា ចង់សម្រាកណាស់ មិនយូរប្រហែល១០នាទី ក៏ដល់វត្ត ប៉ាឆា ជាវត្តដែរខ្ញុំនិងលោកប្អូនមួយអង្គទៀតឈ្មោះ វិចិត្រ រស់នៅ ដល់វត្តយើងក៏ចែកផ្លូវគ្នាទៅកុដិរៀងខ្លួន មកដល់កុដិខ្ញុំរាវរកសោរ ស្រាប់តែ… (ប្រហែលជាអ្នកអាននិងគិតយល់ហើយ) រួចហើយក៏ទាញទូរស័ព្ទតេ
“អាលូ! បងមានការអីមេន? “ លោកប្អូន ស៊ីណេតនិយាយ
“អាលូ ប្អូនមានឃើញសោរកុដិបងនៅក្នុងកុដិលោកប្អូនអត់ បងរកក្នុងថងយាមសព្វអស់ហើយមិនឃើញតេ” ខ្ញុំនិយាយ
“កូណារកមើលសិន!(…..) អត់ឃើញទេបង កូណារកសព្វអស់ហើយ បងសាកគិតបន្តិចមើល ធ្វើអារម្មណ៍ឲ្យស្រួលគិតមួយៗមើលបង” ស៊ីណេតនិយាយ
“បងចាំមិនបានថាទុកនៅណាទេ ព្រោះតាមចាំសោរនិងយកទៅបងគ្មានដកប្រើប្រាស់អីទេ” ខ្ញុំនិយាយ
“ប្រហែលបងភ្លេចក្នុងថ្នាក់រៀនដឹង ល្ងាចមិញមានដកអីអត់” ស៊ីណេតនិយាយ
“អត់ទេល្ងាចមិញបងដកតែសៀវភៅរៀនអង់គ្លេសមកទេ សល់មាណផ្ញើរលោកប្អូនប៉ាវី យកទៅកុដិមុនអស់ហើយ” ខ្ញុំនិយាយ
“កូណាគិតថាបងភ្លេចក្នុងថតតុហើយមើលទៅ បើមិនថ្នាក់បងក៏ថ្នាក់យើងរៀនអង់គ្លេសជាន់ទី៣ដែរ” ស៊ីណេតនិយាយ
“តោះទៅ សាលាមួយបងផ្លេតហី!!” ខ្ញុំនិយាយ
“ទៅមេនហីបង ម៉ោងមាណហើយគេបិទទ្វាសាលាហើយដឹងព្រោះម៉ោងរៀនអង់គ្លេសមានតែ ៥_៦/ ៦_៧ ទេ??” ស៊ីណេនិយាយ
“ទៅមេនតើ ទៅសិនទៅមិចម៉ាចាំគិតទៀត! ចឹងបានអីចូលកុដិ បន្ទប់ទឹកក៏អត់អីចូលដែរ សោរសំខាន់ៗនៅនិងទាំងអស់! “ ខ្ញុំនិយាយ
“ចឹងបងដើរមកមេន?” ស៊ីណេត
“អត់ទេបងជិះ Pass app ទៅ” ខ្ញុំនិយាយ
“ចឹងបងមកកុដិកូណាមក ចាំដើរទៅសាលាពីរនាក់ សប្បាយ!!” ស៊ីណេតនិយាយ
“Okay” ខ្ញុំនិយាយ
ភ្លៀងនៅតែបន្តធ្លាក់ចុះ អាកាសធាតុក៏ត្រជាក់ យប់ក៏ងងឹតហើយដែរ ឯខ្ញុំនៅមិនបានសម្រាកទេ មួយសន្ទុះក្រោយមក ក៏ទៅដល់វត្តកណ្តាល មើលម៉ោង ម៉ោង៧ទៅហើយ ក្នុងចិត្តគ្មានសង្ឃឹមទេថាសាលានៅបើកទ្វា តែមានតែប្រថុយមួយក្តាហើយព្រោះ សោរនិងសំខានណាស់ ទាញទូរស័ព្ទបើកភ្លើង ឆាតម្នាក់មួយ យើងក៏ដើរទៅ ដើរដោយប្រញាប់ កាត់ភ្លៀងរលឹមច្រែ កន្លែងខ្លះ ទឹកដកនិងហូកាត់ផ្លូវ តាមផ្លូវហាក់ស្ងាត់មិនសូវមានមនុស្សធ្វើដំណើរព្រោះ មេឃភ្លៀងចឹងគ្មាននរណាចង់ចេញក្រៅទេ ។ ឆ្លងផ្លូវមួយ ដល់ផ្លូវមួយ ដើរបណ្តើរនិយាយគ្នាលេងបណ្តើរ យូរៗឃើញឡានម៉ូតូជិះមួយ ខ្លះស្រប់ខ្លះបញ្រ្ចាស់ផ្លូវគ្នា មិនយូរយើងក៏ដល់សាលា ទៅដល់ស្រាប់តែដូចការគិតមេន ក្នុងសាលាងងឹតឈឹង គ្រប់បន្ទប់សាលាទាំងអស់បានបិទទ្វារចាក់សោរ ជណ្តើឡើងទៅជាន់លើក៏ចាក់សោរទៀត មានអារម្មណ៍អស់កម្លាំងធ្លាក់ទឹកមុខ ក៏ទម្លាក់ឆាតចុះ ឈមួយត្រឹងមួយផ្លែត ខ្ញុំមិនអស់ចិត្តដើរទៅជិតទ្វាររួចទាញសោរមើល គឺពិតជាចាក់មេន😪 អស់សង្ឃឹមហើយ “តោះបងយើងទៅវិញ” ស៊ីណេតនិយាយ
“តោះ!!😪” ខ្ញុំនិយាយ
ស៊ីណេតនៅឆ្ងាយពីខ្ញុំត្រៀមនិងដើរទៅវិញហើយ ស្រាប់តែខ្ញុំក្រឡេកទៅបង្អួចឃើញមានបង្អួចមួយដូចរៀងហើបបន្តិចក៏ស្ទុះទៅមើលពិតជាហើបមេន ទំនងប្រហែលអ្នករៀនក្រោយមិនបានចាក់គន្លឹះហើយ ខ្ញុំក៏សាកបើក ក៏ពិតជាបើកបានមេន ពេលនិងរំភើបណាស់ “សំណាងហើយយើង” ខ្ញុំនិយាយ ស៊ីណេតឃើញចឹង ក៏ដើរមកវិញទាំងសប្បាយចិត្តដូចគ្នា ខ្ញុំក៏ហុចទូរស័ព្ទដែរបំភ្លឺនោះឲ្យទៅស៊ីណេតកាន់ ហើយក៏សម្រេចចិត្តផ្លោះបង្អួចចូលទៅ “បងតិចគេគិតថាយើងចូលមកលួចអីទៅបង!” ស៊ីណេតនិយាយ “មិនអីទេកុំគិតច្រើនពេក បើគេមកប្រាប់ហេតុផលគេតាមនិងទៅកុំបាម្ភ លោកប្អូនចូលក៏ចូលដែរមក” ខ្ញុំនិយាយ
រួចក៏យើងទាំងពីរក៏ផ្កលោះចូលបានសម្រេច ចូលរួចហើយខ្ញុំក៏ដើរសំដៅទៅតុរបស់ខ្ញុំយ៉ាងប្រញាប់ លូកដៃចូលក្នុងថតតុទាំងអារម្មណ៍ស្រពិចស្រពិល ពេលនោះស្រាប់តែ…..

សេចក្តីជូនដំណឹង📣🌿នៅថ្ងៃបុណ្យ វិសាខបូជា ខាងមុខនេះ វត្តអូរតាគី មានកម្មវិធីបំបួសកុលបុត្រហេតុដូច្នេះសូមព្រះករុណាគុណម្ចាស់ ញា...
02/05/2024

សេចក្តីជូនដំណឹង📣

🌿នៅថ្ងៃបុណ្យ វិសាខបូជា ខាងមុខនេះ វត្តអូរតាគី មានកម្មវិធីបំបួសកុលបុត្រហេតុដូច្នេះសូមព្រះករុណាគុណម្ចាស់ ញាតិញោមដែលមានកូនក្មួយហើយមានបំណងចង់ឲ្យបួសក្នុងព្រះពុទ្ធសាសនា តែគ្មានលទ្ធភាព ព្រះករុណាគុណម្ចាស់ ញាត្តញោមអាចបញ្ជូនមកទីនេះបាន ។

បញ្ជាក់: សូមព្រះករុណាគុណម្ចាស់ ញាតិញោមដែលមានបំណងបញ្ជូនកូនក្មួយឲ្យមកបួសមេត្តាបញ្ជូនមកឲ្យបានមុនថ្ងៃបំបួសយ៉ាងតិច ១០ ថ្ងៃ។

- ចាប់ផ្ដើមទទួលចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

-ហេតុដូចបានពិតប្រគេន និងចម្រើនពរ ជូនខ្លឹមសារខាងលើ ។ ប្រសិនបើ ព្រះករុណាព្រះគុណម្ចាស់ ញោមញាតិ មានកូនក្មួយ ដែលមានបំណងចង់ឲ្យបួសសិក្សារៀនសូត្រអាច រតនានិមន្តនិងអញ្ជើញយកមកបួសនិងសិក្សានៅទីកន្លែងនេះបាន។

#សាលាមានចំនួន ៤ ថ្នាក់
១.ថ្នាក់ទី ១ “ ពិសេស “ សម្រាប់ សមណៈសិស្សដែលមិនទាន់ចេះអក្សរ មិនទាន់ចេះធម៌ទើបនឹងបួសថ្មីៗ។
២.ថ្នាក់ទី ១ ចាប់ផ្ដើមសិក្សាពង្រឹងសមត្ថភាពផ្នែកពុទ្ធិកៈ
៣.ថ្នាក់ទី២ ពង្រឹងបន្ថែមគ្រប់វិជ្ជាក្នុងសាលា
៤.ថ្នាក់ទី៣ សិស្សដែលត្រូវប្រគួតប្រជែង ប្រឡងឡើងទៅសិក្សាបន្តនៅអនុវិទ្យាល័យ។

☎️ព្រះករុណាគុណម្ចាស់ញាត្តញោម អាចទាក់ទងមកកាន់លេខ៖
- ០១២ ៧៥ ៩២ ៩៥ / ០៧៨ ៧៧ ១៣ ៦៧ / ០៩៦៦ ៨៨ ៦៦ ២១ / ០៧១ ៧០ ១៩ ១៩១

🗼ទីតាំង: សាលាពុទ្ធិកបឋមសិក្សាវត្តសាមគ្យារាម អូរតាគីឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

🏛 ពុ.ប.វ.ស.អ.ត.គ. ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង
🗓 ថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ - 02/05/2024

14/04/2024

សូមញាតិញោមចូលរួមថែរក្សាបរិស្ថានផង ដើម្បីឲ្យបន្ទាប់ពីយើង ចប់ការសប្បាយនេះទៅ វត្តអារាម ភូមិឃុំយើងស្អាតទាំងអស់គ្នា (សំរាមគួរតែបានចោលក្នុងធុងសំរាម) ។

🌿សកម្មភាព ព្រះសង្ឃ និង ក្រុមការងារ វត្ត តតិយាសថូបារាម(វត្តស្នឹង ) រៀបចំតុបតែងវត្ត ដើម្បីត្រៀមសម្រាប់ឱកាសបុណ្យ ចូលឆ្នាំ ប...
26/03/2024

🌿សកម្មភាព ព្រះសង្ឃ និង ក្រុមការងារ វត្ត តតិយាសថូបារាម(វត្តស្នឹង ) រៀបចំតុបតែងវត្ត ដើម្បីត្រៀមសម្រាប់ឱកាសបុណ្យ ចូលឆ្នាំ ប្រពៃណីខ្មែរ ខាងមុខនេះ ។
-សូមញាត្តញោម ពុទ្ធបរិស័ទ ចូលរួមលេងកំសាន្ត ឲ្យបានច្រើនកុះករ ។
-----------------------------------
🏛️ : ភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

⏰ : ថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។

03/03/2024

🌿ដំណើរ ត្រឡប់មកកាន់ វត្តវិញ..

03/03/2024

🌿ដំណើរបំពេញបុណ្យ ទៅកាន់កម្មវិធីបុណ្យបញ្ចុះខ័ណ្ឌសីមា វត្តអូរដូនពៅ
___________________

ថ្ងៃអាទិត្យ ៨ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤

26/02/2024

សូត្រមន្ត ថ្ងៃបុណ្យមាឃបូជា

_____________________
អូរតាគី ២៤ / ០២ / ២០២៤

22/02/2024

🧹សម្អាតទីធ្លាកុដិ

___________________
អូរតាគី : ២២/០២/២០២៤

09/02/2024

សេចក្តីលំបាក ៣ យ៉ាងគឺ
១.លំបាកព្រោះ សេចក្តីទុក្ខ
២.លំបាកព្រោះ សង្ខារ
៣.លំបាកព្រោះសេចក្តីប្រែប្រួល

09/02/2024

🌿សកម្មភាព ប្រគេនចង្ហាន់ដល់លោកប្អូនៗ កុដិកណៈ ២(កុដិថ្ម) (សូមញាតញោមជ្រះថ្លា អនុមោទនា) យូរៗម្តងញាតញោម នេះហើយហើយជីវិត ព្រះសង្ឃរៀន ថ្ងៃណាមានក៏មាន ថ្ងៃណាអត់ក៏អត់ តែបើគិតទៅ អត់ច្រើនជាងមាន ។
___________________
🏛️ វត្តអូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។
⏱️ ថ្ងៃសុក្រ ១៥ រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។

Address

Battambang

Alerts

Be the first to know and let us send you an email when ម៉ោង សាម៉ាន-Otaki Pagoda Official posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ម៉ោង សាម៉ាន-Otaki Pagoda Official:

Share