កំពីងពួយ Kamping Puoy

កំពីងពួយ Kamping Puoy សូមស្វាគមន៍មកកាន់ផេកកំពីងពួយ
Welcome to Kamping Puoy

21/02/2026

ល្ងាចជួបគ្នា

 #កំពីងពួយ  #ចូលឆ្នាំចិន
16/02/2026

#កំពីងពួយ
#ចូលឆ្នាំចិន

16/02/2026

#កំពីងពួយ

09/02/2026

ចំនួនភ្ញៀវទេសចរស្ទើរតែមានរាល់ថ្ងៃ មិនថាថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យនោះទេ ក្រោយការកែលម្អខ្នងទំនប់អាងគំពីងពួយរួចរាល់ ខណៈភ្ញៀវមកពីទីឆ្ងាយ បានធ្វើដំណើរតាមរថយន្តរៀងៗខ្លួនស្ទើរតែកកស្ទះលើខ្នងទំនប់។

លោក សុខ រើន ជាអ្នកទេសចរមកពីខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អាងកំពីងពួយពេលនេះមានទិដ្ឋភាពស្អាតគួរឲ្យគយគន់ និង បរិយាកាសដ៏ស្រស់ស្រាយត្រជាក់កាយ និងមានទូកជិះលេងកម្សាន្តទៀតផង ម្យ៉ាងទៀត ខ្នងទំនប់ក៏សាងសង់ស្អាតដោយចាក់បេតុងផង ពេលលោកមកដល់ឃើញចំនួនរថយន្តលើខ្នងទំនប់ត្រៀបត្រា ស្ទើរតែលោកបើករថយន្តមិនកើត។

បើតាមលោក សុខ រើន ក្រោយពីលោកឃើញអាងកំពីងពួយបានកែប្រែមុខមាត់ថ្មីបែបនេះ លោកគិតថា រាល់ថ្ងៃចុងសប្តាហ៍លោកនឹងនាំក្រុមគ្រួសារមកលេងកម្សាន្ត ព្រោះបរិយាកាសល្អ ហើយមានសំឡេងមនុស្សអ៊ូអរ ខ្លះជិះទូកលេង ខ្លះលេងទឹក ស្រែកលេងយ៉ាងសប្បាយរីករាយ។

លោក ស្រេង សុខា អភិបាលស្រុកបាណន់ គិតត្រឹមពេលនេះ នៅមិនទាន់មានការឆ្លើយតបជាមួយកម្ពុជាថ្មីនៅឡើយ នោះទេ ពាក់ព័ន្ធការរៀបចំតំបន់រមណីយដ្ឋានអាងកំពីងពួយ ថាតើសម្រាប់គោលការណ៍របស់រដ្ឋបាលស្រុក បានគ្រោង នឹងរៀបចំអ្វីខ្លះ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ ឲ្យមានកំណើនច្រើនជាងគ្រាមុន?។

ចំណែកលោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា ក្រោយរដ្ឋបាលស្រុក បានរៀបចំសណ្តាប់ធ្នាប់តាមខ្នងទំនប់ដើម្បីកែលម្អខ្នងទំនប់រួចរាល់ អាងកំពីងពួយបានក្លាយជាមេដែកដ៏ធំមួយសម្រាប់ស្រុកបាណន់ ខណៈបច្ចុប្បន្នមានភ្ញៀវមកលេងកម្សាន្តយ៉ាងច្រើនស្ទើររាល់ថ្ងៃ។ លោកបន្តថា ក្រោយពីមានចំនួនភ្ញៀវមកលេងកាន់តែច្រើន លោកបានចុះទៅរៀបចំសណ្តាប់ធ្នាប់មួយចំនួន ពិសេសការរៀបចំឲ្យមានអនាម័យល្អ ទៅលើអ្នកលក់ដូរនៅតាមខ្នងទំនប់ ក្រោយគោលការណ៍របស់រដ្ឋបាលខេត្តនៅមិនទាន់អនុវត្ត។

លោក ហម អរុណ បន្តថា រមណីយដ្ឋានអាងកំពីងពួយ នឹងមានការរៀបចំបន្ថែមមួយចំនួនទៀត ដើម្បីឲ្យមានសណ្តាប់ធ្នាប់ល្អជាងនេះ បើតាមគម្រោងរបស់រដ្ឋបាលខេត្ត រៀបចំឲ្យមានដូចជា ចំណតរថយន្ត និងម៉ូតូ ធ្វើរោងអង្គុយលេងកម្សាន្ត ក្នុងការគយគន់ថ្ងៃរាបលិច និងផ្សារសហគមន៍ជាដើម។ លោកបន្តថា តាមគោលការរដ្ឋបាលខេត្ត ផ្តោតទៅលើការរៀបចំសណ្តាប់ធ្នាប់ និងអនាម័យល្អ មុននឹងឈានដល់ការបង្កើតឲ្យមានចំណតរថយន្ត និងរោងអង្គុយកម្សាន្ត និងបង្កើតជាផ្សារសហគមន៍ នៅទីនោះផង។

លោកបន្តថា ការបង្កើតចំណតរថយន្ត និងផ្សារសហគមន៍ ខាងរដ្ឋបាលខេត្តកំពុងសិក្សាលើទីតាំងណាមួយឲ្យបានសមរម្យជាមុន ដើម្បីកុំឲ្យមានការប៉ះពាល់ទីតាំងកម្សាន្តរបស់ភ្ញៀវ តែទីតាំងទាំងនេះលោកថា មិនទាន់កំណត់ថានៅចំណុចណាមួយនៅឡើយ។ លោក ហម អរុណ បានបញ្ជាក់ថា ការបង្កើតផ្សារសហគមន៍ នៅតំបន់អាងកំពីងពួយនេះ ជាការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាសហគមន៍នៅតំបន់នោះឲ្យកាន់តែប្រសើឡើង ខណៈការដាក់តាំងលក់ គឺជាផលិតផលរបស់ប្រជាសហគមន៍នៅតំបន់នោះផ្ទាល់តែម្តង ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ឲ្យកាន់តែប្រសើជាងគ្រាកន្លងទៅ៕
---------------
©KPT Economy

09/02/2026

ក្នុងចំណាមរមណីយដ្ឋានទេសចរណ៍សំខាន់ៗ នៅខេត្តបាត់ដំបង មានរមណីយដ្ឋានទេសចរណ៍ចំនួន ២ នៅក្នុងស្រុកបាណន់ គម្រោងបង្កើតឲ្យមានផ្សារសហគមន៍ ក្នុងនោះមានរមណីយដ្ឋានភ្នំសំពៅ និងរមណីយដ្ឋានទេសចរណ៍អាងកំពីងពួយ។

លោក ស្រេង សុខា អភិបាលស្រុកបាណន់បានឲ្យដឹងថា ទីតាំងដែលត្រូវបង្កើតផ្សារសហគមន៍ និងទីតាំងសាងសង់កញ្ចុះ​សម្រាប់បម្រើដល់ភ្ញៀទេសចរអង្គុយលេងកម្សាន្ត ខណៈទីតាំងបានកំណត់រួចហើយ នៅតំបន់អាងកំពីងពួយ ស្ថិតនៅប៉ែកខាងកើតអាងនៅឆ្វេងដៃនៃផ្លូវឡើងលើទំនប់អាង មានប្រជាពលរដ្ឋសុំអាជ្ញាធរភូមិឃុំរស់នៅបណ្តោះអាសន្នជាង​១០០ គ្រួសារ។

បើតាមលោកអភិបាលស្រុក ប្រជាពលរដ្ឋដែលសុំមករស់នៅបណ្តោះអាសន្នលើដីចំណីអាងជាង ១០០ គ្រួសារ នោះ លោកបានដោះស្រាយបាន ៥០ ភាគរយ នៅសល់ ៥០ ភាគរយទៀត រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ នឹងដោះស្រាយបន្តដើម្បីឲ្យពួកគាត់ចាប់ឆ្នោតយកដីឡូតិ៍ ដែលខាងរដ្ឋបាលស្រុក និងអាជ្ញាធរឃុំបានដោះស្រាយជូនពួកគាត់ជាបន្តបន្ទាប់។

លោកអភិបាលស្រុកក៏សំណូមពរឲ្យពួកគាត់រុះរើផ្ទះឲ្យបានឆាប់ ដើម្បីយកទីតាំងនោះបង្កើតជាផ្សារសហគមន៍ នឹងអាចឲ្យប្រជាសហគមន៍នៅតំបន់នោះរកចំណូលសេដ្ឋកិច្ចគ្រួសារ ក្នុងការទ្រទ្រង់ជីវិភាពប្រចាំថ្ងៃឲ្យកាន់តែមានភាពប្រសើឡើង តាមរយៈដាក់តាំងលក់ផលិតផលក្នុងសហគមន៍ផ្ទាល់ដើម្បីរកចំណូល។

លោកបន្តថា ចំណែកការសាងសង់កញ្ចុះគឺនៅទីតាំងក្រោមទំនប់ផ្នែកខាងក្រៅអាងប្របផ្លូវទំនប់ ដោយមិនឲ្យមានការប៉ះពាល់ផ្លូវទំនប់នោះទេ គឺសម្រាប់តែការធ្វើដំណើរចេញចូលរបស់ភ្ញៀវ ឬមហាជនតែប៉ុណ្ណោះ។

ចំណែកគម្រោងដែលរដ្ឋបាលបានរៀបចំសាងសង់ផ្សារសហគមន៍ និងសាងសង់កញ្ចុះ ក្រោយរដ្ឋបាលស្រុកបានសម្រេចនោះក៏បានដាក់ជូនរដ្ឋបាលខេត្តរួចរាល់ដែរ ដើម្បីដាក់ជូនឲ្យលោកអភិបាលខេត្តសម្រេច។

លោក ស្រេង សុខា សង្ឃឹមថា ក្រោយរៀបចំរួចរាល់ រមណីយដ្ឋានទេសចរណ៍អាងកំពីងពួយ នឹងមានកំណើនភ្ញៀវទេសចរមកលេងកម្សាន្តច្រើនជាងគ្រាកន្លងទៅ៕
---------------
©KPT Economy

 #រាត្រីសួស្តី
13/11/2024

#រាត្រីសួស្តី

Good night
29/09/2024

Good night


 #ទេសភាពពេលល្ងាចពេលទឹកឡើងកំពីងពួយ Kamping Puoy  #05082024
05/08/2024

#ទេសភាពពេលល្ងាចពេលទឹកឡើង

កំពីងពួយ Kamping Puoy

#05082024

Address

Battambang

Telephone

+85516986415

Website

Alerts

Be the first to know and let us send you an email when កំពីងពួយ Kamping Puoy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to កំពីងពួយ Kamping Puoy:

Share