Nha Adventures

Nha Adventures Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de Nha Adventures, Fotograf, Geneva.

20/12/2025

Apsara Khmer🇰🇭

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវ...
19/12/2025

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥៖

-ម៉ោង ០៧:៤២នាទី យោធាថៃបានផ្លោង ៥គ្រាប់ ចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។

ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕

Please be informed about the situation along the Cambodia-Thailand border regarding the Thai military forces’ attack on Cambodia's civilian infrastructures in the 5th Military Region at the area of Banteay Meanrith village, Kouk Romiet commune, Thmar Pouk district, Banteay Meanchey province on December 19, 2025.

- At 07:42 am, the Thai military sprayed toxic gas into the area of Chok Chey village, Banteay Meanchey Province.

The brutal actions above are indiscriminate attack by the Thai military, a serious violation of international humanitarian law.

Further detailed information will be provided later as the situation develops.

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភ...
18/12/2025

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥៖

-ម៉ោង ១៤:៤៥នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F16 បានទម្លាក់គ្រាប់ ចំនួន ១គ្រាប់ទៀត នៅក្នុងភូមិសាស្ត្រក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕

Please be informed about the situation along the Cambodia-Thailand border regarding the Thai military forces’ attack on Cambodia in the 5th Military Region at the area of Serei Saophoan, Banteay Meanchey province on December 18, 2025.

- At 02:45 pm, the Thai military deployed F-16 fighter jet and dropped 1 more bombs in the area of Serei Saophoan, Banteay Meanchey Province.

Cambodian forces will continue to monitor the situation closely, and stand strong, brave, and steadfast in their fight against the aggressors and remain vigilant in fulfilling their roles to protect the territorial integrity of Cambodia. We will protect our dignity with courage and unwavering resolve, at any cost, and without succumbing to coercion or intimidation in any form.

Further detailed information will be provided later as the situation develops.

សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស...
17/12/2025

សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន ១៧នាក់ (ទារក ១នាក់) និងរងរបួសជនស្លូតត្រង់ចំនួន ៧៧នាក់។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។

កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។

The Thai armed aggression has caused serious damage. As of December 16, 2025, the toll includes 17 civilian fatalities (including one infant) and 77 civilian injuries.

In this sense, Cambodia calls on the international community to strongly condemn Thailand's violations of the Joint Declaration and its repeated war crime and unlawful activities, as well as demands that Thailand take full responsibility for such brazen violations.

Cambodia urges that Thailand immediately stop all hostile activities and withdraw its forces from Cambodia's territorial integrity, and avoid acts of aggression that threaten peace and stability in the region. At the same time, we call on the Thai side to firmly honour the Ceasefire Agreement, the Joint Declaration, as well as the obligations under international law with sincerity, in good faith and goodwill.

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបានចាប់ផ្តើមពង្រីក សមរភូមិ និងបើកការបាញ់ប្រហារមកលើក...
13/12/2025

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបានចាប់ផ្តើមពង្រីក សមរភូមិ និងបើកការបាញ់ប្រហារមកលើកម្ពុជានៅយោធភូមិភាគទី៣ គិតចាប់ពីវេលាម៉ោង ២:00នាទី រំលងអាធ្រាត្រ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៥

- ម៉ោង ២:00នាទីរំលងអាធ្រាត្រ កងទ័ពជើងទឹកថៃបានបើកការបាញ់ផ្លោងពីនាវា ដោយប្រើប្រាស់ កាំភ្លើងធំចំនួន ២០គ្រាប់ចូលមកក្នុងភូមិសាស្រ្តខេត្តកោះកុង។ ហើយគ្រាប់ធ្លាក់ នៅផ្លូវបំបែកមាត់ច្រក ចូលឆ្នេរកោះយ៉ចំនួន ២គ្រាប់ និងនៅឆ្នេរខាងត្បូងវត្តបាក់ខ្លងចំនួន ១គ្រាប់ និងក្រោយអាគារសណ្ឋាគារ ចំនួន ២គ្រាប់ ក្រៅពីនោះធ្លាក់នៅក្នុងទឹក។
- បន្ទាប់ពីម៉ោង ២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៨:០០នាទីព្រឹកនេះ ស្ថានការណ៍មាន សភាពស្ងប់ស្ងាត់។

Summary of the situation along the Cambodia-Thailand border regarding the case of the Thai military forces starting to expand their scope of attack and opening fire on Cambodia, in the 3rd Military Region, from 02:00 AM to 08:00 AM on December 13, 2025.

- At 02:00 AM, the Thai Navy launched shelling from a naval vessel, firing 20 artillery shells into the area of Koh Kong Province. Two shells hit the intersection at the entrance to Koh Yor Beach, One shell struck the southern beach near Bak Klong Pagoda, two shells struck hotel buildings, and the remaining shells fell into the sea.
- After 02:00 AM, the situation remained calm until 08:00 AM this morning.

13/12/2025

ដើម្បីជាតិសូមលាគ្រួសារទៅច្បាំងការពារទឹកដីសិនហើយ សង្ឃឹមវិលវិញ 😢🇰🇭

ថ្ងៃនេះជា ថ្ងៃទី១៣៧ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។កម្ពុជាអ...
13/12/2025

ថ្ងៃនេះជា ថ្ងៃទី១៣៧ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។

It has been 137 days since 18 Cambodian soldiers were captured under the captivity of the Thai military.

Cambodia urgently calls on the Thai side to strictly, honestly, and in good faith uphold the Joint Declaration on the Peace Agreement between Cambodia and Thailand, particularly paragraph 5, which clearly states that
“The Thai side must promptly release the 18 Cambodian soldiers” Cambodia also urges Thailand to respect and fulfill all obligations under international law, especially international humanitarian law, by releasing the Cambodian soldiers as soon as possible so that they may be safely reunited with their families.

It must also be underscored that the Royal Government of Cambodia has been and will continue to make relentless efforts, utilizing all available mechanisms for the Thai military to release and repatriate our 18 soldiers as promptly and safely as possible.

The Royal Government, the Ministry of National Defence, and the Royal Cambodian Armed Forces will never abandon any of our troops under any circumstances.

-ថ្ងៃទី១៣ ធ្នូ ២០២៥ កងទាហានថៃ កំពុងប្រើប្រាស់យន្តចម្បាំងហោះF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកគោលដៅដូចខាងក្រោម៖-ម៉ោង០៥ៈ៥០...
13/12/2025

-ថ្ងៃទី១៣ ធ្នូ ២០២៥ កងទាហានថៃ កំពុងប្រើប្រាស់យន្តចម្បាំងហោះF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកគោលដៅដូចខាងក្រោម៖
-ម៉ោង០៥ៈ៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ចំនួន១គ្រាប់។
-ម៉ោង០៥ៈ៥៥នាទី យោធាថៃបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ១គ្រាប់ទៀត។
-ម៉ោង០៦ៈ០២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់។
-ម៉ោង០៦ៈ០៧នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។
-ម៉ោង០៦ៈ១២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) ចំនួន ១គ្រាប់។
👉យន្តហោះយោធាថៃនៅបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេ។

08/12/2025

Thailand 🇹🇭 open fire to Cambodian people again today 08 December 2025

Adresse

Geneva

Téléphone

+85589694114

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Nha Adventures publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Raccourcis

Partager

Type