08/27/2025
រាត្រីសប្បុរសធម៌ មូលនិធិខ្មែរម៉ុងរេអាល់
កាលពីថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥កន្លងទៅនេះ ខ្មែរ ម៉ុងរេអាល់ បានរៀបចំរាត្រីសប្បុរសធ៌ម ដើម្បីស្វែងរកមូលនិធិជួយដល់ជនភៀសសឹក និងវីរកងទ័ព ដែលត្រូវបានចោរសៀមប្រើប្រាស់កម្លាំងយោធាឈ្លានពានលើទឹកដីខ្មែរកាលពីពេលថ្មីៗនេះ។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមប្រារព្ធធ្វើឡើងដោយ ហ៊ាហៃ ម្ចាស់ភោជនីយដ្ឋានតុងប៉ោ ដោយមានការសហការចូលរួមរៀបចំពី នាគរាជ entertainment, ក្រុមតន្រ្តីឡាក់គី, V Memoir Photography, ក្រុមកីឡាបាល់ទាត់ខ្មែរម៉ុងរេអាល់ ព្រមទាំងតារាចម្រៀង អ្នកនាង ឡាយ លក្ខិណា លោក ខេវិន និងអ្នកនាង ម៉ារី ផងដែរ។
ក្នុងរាត្រីនោះ មានភ្ញៀវកិត្តិយសចូលរួមប្រមាណ ជាង៤០០នាក់ ហើយថវិកាដែលមូលនិធិខ្មែរម៉ុងរេអាល់ ទទួលបាន គឺមានចំនួន $ ២៣,០០០ ដែលថវិកាទាំងនេះនឹងត្រូវបាននាំយកទៅចែកជូនដល់ជនភៀសសឹក និងវីរកងទ័ព ពីសំណាក់ហ៊ាហៃដោយផ្ទាល់។
ក្នុងនាមខ្មែរតែមួយ ឈាមខ្មែរតែមួយ បេះដូងខ្មែរតែមួយ បើទោះបីជារស់នៅឆ្ងាយពីស្រុកកំណើត តែទឹកចិត្ត និងក្តីស្រឡាញ់ចំពោះជាតិមាតុភូមិនៅតែស្ថិតក្នុងបេះដូងយើងគ្រប់ៗគ្នា ។
ខ្មែររួបរួម ខ្មែរខ្លាំង! ខ្មែររួបរួម ខ្មែរឈ្នះ!
ទីក្រុងម៉ុងរេអាល់ ខេត្តកេបិក ប្រទេសកាណាដា
អត្ថបទសរសេរដោយ: ប្រាក់ សីលា