រៀនច្បាប់

រៀនច្បាប់ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from រៀនច្បាប់, Chittagong Division.

26/04/2025

តើពាក្យ “ជនសង្ស័យ ជនល្មើស ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន និងទណ្ឌិត” មានអត្ថន័យយ៉ាងណា?

ជាការពិត ការយល់ដឹងរបស់បុគ្គលម្នាក់ៗមិនស្មើគ្នាទេ ជាពិសេសលើពាក្យដែលសរសេរក្នុងអត្ថបទច្បាប់មួយចំនួនមានការពិបាកយល់​ន័យរបស់ពាក្យនោះណាស់។ កន្លងទៅមានសាធារណជនមួយចំនួនបានលើកជាមតិថាៈ បើបុគ្គលនឹងជាឃាតករសម្លាប់គេហើយ ហេតុអ្វីបានជានៅតែប្រើពាក្យ “ជនសង្ស័យ” ធ្វើអី ប្រើពាក្យជនល្មើសតែម្តងទៅ?
-សូមជម្រាបជូនដល់សាធារណជននូវអត្ថន័យនៃពាក្យខាងលើដែលប្រើក្នុងអត្ថបទច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
-នៅក្នុងមាត្រា៣៨នៃរដ្ឋធម្មនុញ្ញបានចែងថា “ជនជាប់ចោទណាក៏ដោយត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ” ហេតុដូចនេះហើយ បានជាការតាក់តែងច្បាប់ដែលប្រើពាក្យ “ជនសង្ស័យ ជនល្មើស ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន និងទណ្ឌិត” គឺឱ្យស្របទៅនឹងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល។ ខ្ញុំបាទសូមពន្យល់នូវពាក្យនីមួយៗដោយមានសំអាងច្បាប់ដូចខាងក្រោម៖
១- “ជនសង្ស័យ” ពាក្យនេះគឺប្រើសម្រាប់ហៅបុគ្គលដែលសង្ស័យថាបានចូលរួមប្រព្រឹត្តបទល្មើស អាចជាចារី សហចារី អ្នកសមគំនិត និងអ្នកផ្តើមគំនិត។ នគរបាលយុត្តិធម៌ប្រើពាក្យនេះនៅក្នុងកំណត់ហេតុផ្សេងៗ ស្ថិតក្នុងការស៊ើបអង្កេតរបស់ខ្លួន ព្រោះដំណាក់កាលនេះ បុគ្គលនោះឋិតនៅក្នុងការសង្ស័យនៅឡើយ ពុំទាន់មានការចោទប្រកាន់ពីអយ្យការទេ។ ក្នុងមាត្រា៩៦ចែងថា “ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កើត មន្ត្រីនគរបាលយុត្តិធម៌អាចឃាត់ខ្លួន បុគ្គលដែលសង្ស័យថា បានចូលរួមក្នុងបទល្មើស…”។
២- “ជនល្មើស” ន័យដូចពាក្យ “ជនសង្ស័យ” ដែរ គឺប្រើសម្រាប់ហៅបុគ្គលដែលសង្ស័យថាបានចូលរួមប្រព្រឹត្តបទល្មើស ក៏ប៉ុន្តែគេច្រើនប្រើពាក្យនេះក្នុងករណីបទល្មើសជាបទល្មើសជាក់ស្តែង។ ឧទាហរណ៍៖ បុគ្គលម្នាក់កំពុងកាប់ទៅលើជនម្នាក់បណ្តាលឱ្យស្លាប់ ហើយត្រូវបានកម្លាំងនគរបាលចាប់បានភ្លាមនៅកន្លែងកើតហេតុ ជននោះយើងអាចហៅថា “ជនល្មើស” ព្រោះគ្មានបុគ្គលផ្សេងទៀតទេក្រៅពីបុគ្គលនោះ។ ក្នុងមាត្រា៨៧នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “ក្នុងករណីបទឧក្រិដ្ឋ ឬបទមជ្ឈិមជាក់ស្តែង គ្រប់បុគ្គលទាំងអស់អាចចាប់ខ្លួនជនល្មើស ហើយនាំខ្លួនជននោះទៅប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ដែលនៅជិតបំផុត”។ សូមបញ្ជាក់ថា ទោះបីមានសំអាងច្បាប់យ៉ាងនេះក្តី អ្នកច្បាប់នៅតែណែនាំឱ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើពាក្យ “ជនសង្ស័យ” មានលក្ខណៈប្រសើរជាង។
៣- “ជនត្រូវចោទ” អត្ថន័យនៃពាក្យនេះ គឺជាបុគ្គលដែលត្រូវបានព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ដោយដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ។ នៅក្នុងមាត្រា១៣៣នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “នៅគ្រប់ពេលវេលានៃការស៊ើបសួរ ជនត្រូវចោទអាចសុំឱ្យចៅក្រមស៊ើបសួរធ្វើការសួរចម្លើយខ្លួន…”។
៤- “ជនជាប់ចោទ” ពាក្យនេះប្រើសម្រាប់ហៅទៅលើបុគ្គលដែលត្រូវបានបញ្ចូនទៅជំនុំជម្រះក្នុងរឿងព្រហ្មទណ្ឌចំពោះមុខសាលាដំបូង។ ក្នុងមាត្រា២៩១នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “…គ្រប់បុគ្គលដែលត្រូវបានបញ្ជូនទៅចំពោះមុខតុលាការតាមនីតិវិធីណាមួយដូចខាងលើនេះ មានឈ្មោះថាជនជាប់ចោទ…”។
៥- “ពិរុទ្ធជន” គឺជាជនជាប់ចោទដែលត្រូវបានប្រកាសសាលក្រមនៅពេលសវនាការសាធារណៈ។ ក្នុងមាត្រា៣៦៥នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “ពិរុទ្ធជនអាចធ្វើបណ្តឹងទាស់នឹងសាលក្រមដែលប្រកាសដោយកំបាំងមុខខ្លួនបាន”។
៦- “ទណ្ឌិត” គឺជាជនដែលកំពុងអនុវត្តទោសពន្ធនាគារតាមអំណាចសាលក្រម ឬសាលដីកាជាស្ថាពរ។ ក្នុងមាត្រា៥០២នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “…ទណ្ឌិតដែលបានអនុវត្តទោសរបស់ខ្លួនរួចហើយ ត្រូវដោះលែងនៅក្នុងចន្លោះពីម៉ោង៦ព្រឹកដល់ម៉ោង១៨ល្ងាច។

26/04/2025

✍️"បទល្មើស បទរំលោភលើទំនុកចិត្ត"
……………
👉មាត្រា ៣៩១ .និយមន័យនៃការរំលោភលើទំនុកចិត្ត
គឺជាអំពើគៃបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយនាំឱ្យខូចប្រយោជន៍អ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ ដែលគេបានប្រគល់ឱ្យបុគ្គលនោះ ហើយបុគ្គលនោះ បានយល់ ព្រមដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះទៅធ្វើការប្រើ ប្រាស់ជាកំណត់។
👉មាត្រា ៣៩២.ទោសដែលត្រូវអនុវត្ដ
អំពើរំលោភលើទំនុកចិត្ដ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល ។

26/04/2025

•️បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ​
•️បទជេរប្រមាថជាសាធារណៈ
•️បទប្ដឹងបរិហារបង្កាច់កេរ្ដិ៍
……………………..,..,,,,
មាត្រា ៣០៧,បទជេរប្រមាថជាសាធារណៈគ្រប់ពាក្យប្រមាថ គ្រប់ពាក្យមើលងាយ ឬគ្រប់ពាក្យទ្រគោះ ដែលគ្មានការទំលាក់កំហុស ទៅលើអំពើណាមួយគឺជាការជេរប្រមាថ។

មាត្រា ៤‌១,រដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋខ្មែរមានសេរីភាពនៃការបញ្ចេញមតិនៃគំនិតរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន ​សេរីភាពខាងបោះពុម្ភផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយស របស់អ្នកដទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ

មាត្រា ៣០៥,បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ​
គ្រប់ការ​អះអាង​បំ​ផ្លើស ឬ​ការទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត​លើ​អំពើ​ណាមួយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ឬ​កិត្តិសព្ទ​នៃ​បុគ្គល ឬ​នៃ​ស្ថាប័ន​ណាមួយ គឺជា​ការបរិហារកេរ្តិ៍​ ។
ការផ្តន្ទាទោសក្នុងបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ ត្រូវពិន័យជាប្រាក់ពី ១.សែនរៀល ទៅ ១០.លានរៀល។
១.តាមរយៈ​សំដី ទោះជា​​ប្រភេទ​ណាក៏ដោយ​ ការប្រើប្រាស់សម្តី​នៅតាម​ទីសាធារណៈ ឬ​នៅក្នុង​សាលប្រជុំ​សាធារណៈ​។
២.សកម្មភាព​តាមរយៈ​លិខិត ឬ​គំនូរ ទោះជា​ប្រភេទ​ណាក៏ដោយ​ដែល​ផ្សព្វផ្សាយ​នៅក្នុង​ចំណោមសាធារណ​ជន ឬ​ដាក់តាំង​ឲ្យ​សាធារណជន​មើល​។
៣.តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍​សម្រាប់​សាធារណជន​ ។

មាត្រា ៣១១,បទប្ដឹងបរិហារបង្កាច់កេរ្ដិ៍
ការប្ដឹងបរិហារបង្កាច់កេរ្ដិ៍ គឺជាអំពើប្ដឹងបរិហារអំពីអំពើដែលគេដឹងថា មិនពិត ហើយដែលនាំឱ្យមានទណ្ឌកម្មព្រហ្មទណ្ឌ ឬវិន័យ កាលបើការប្ដឹងបរិហារនេះ ត្រូវ
បានផ្ញើទៅដល់ :
-អាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់ការ ដូចជា ចៅក្រម មន្ដ្រីនគរបាលយុត្ដិធម៌ ឬនិយោជក ឬ
-បុគ្គលដែលមានអំណាចប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ។

មាត្រា ៣១២,ទោសដែលត្រូវអនុវត្ដ និងលក្ខខណ្ឌនៃការចោទប្រកាន់
ការប្ដឹងបរិហារបង្កាច់កេរ្ដិ៍ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ។
បណ្ដឹងអាជ្ញានៃបទល្មើសនេះ ផុតអាជ្ញាយុកាលក្នុងរយៈពេល ១ (មួយ) ឆ្នាំ ។
ចំណុចចាប់ផ្ដើមនៃអាជ្ញាយុកាលនេះ ត្រូវចាប់គិតពីថ្ងៃដែលបណ្ដឹងបរិហារ បង្កាច់កេរ្ដិ៍បានមកដល់ ឬថ្ងៃដែលពាក្យប្ដឹងបានដាក់មកអាជ្ញាធរមានសមត្ថកិច្ច ។
ក្នុងករណីដែលអំពើប្ដឹងបរិហារបង្កាច់កេរ្ដិ៍នេះ នាំឱ្យមានការចោទប្រកាន់ ខាងព្រហ្មទណ្ឌ នីតិវិធីដែលផ្ដើមអំពីបទប្ដឹងបរិហារបង្កាច់កេរ្ដិ៍នោះ នាំឱ្យផ្អាក អាជ្ញាយុកាល រហូតដល់ពេលបពា្ចប់កិច្ចចោទប្រកាន់ ។

26/04/2025

មាត្រា ២៩៨.

បទហៅអ្នកដទៃនៅទីសាធារណៈ

បុគ្គលណាដែលហៅអ្នកដទៃនៅទីសាធារណៈ ដើម្បីញ៉ាំងឱ្យមានទំនាក់ទំនងផ្លូវភេទ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០ (ប្រាំពាន់) រៀល ទៅ ៥០.០០០ (ប្រាំម៉ឺន) រៀល ។

ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា

Address

Chittagong Division

Telephone

+855889231219

Website

Alerts

Be the first to know and let us send you an email when រៀនច្បាប់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share