17/06/2023
" 50 ឆ្នាំមុន " ប្រៀបធៀប " 50 ឆ្នាំក្រោយមក"🥰
50 ឆ្នាំមុន គ្រប់ៗគ្នា ចង់មានកូន
50 ឆ្នាំក្រោយមក គ្រប់ៗគ្នា ខ្លាចការមានកូន
50 ឆ្នាំ ប្រុសៗញ៉ែរស្រីៗមុន
50 ឆ្នាំក្រោយមក ស្រីៗញ៉ែរប្រុសៗមុន
50 ឆ្នាំមុន ការរៀបការជារឿងស្រួល ការលែងលះគ្នាជារឿងពិបាក
50 ក្រោយមក ការរៀបការជារឿងពិបាក ការលែងលះគ្នាជារឿងស្រួល
50 ឆ្នាំមុន គ្មាននរណាម្នាក់ដែលនៅក្នុងភូមិហើយយើងមិនស្គាល់
50 ឆ្នាំក្រោយមក មួយភូមិគ្មានស្គាល់នរណាម្នាក់
50 ឆ្នាំមុន កូនចៅពេលធ្វើការត្រូវសង្កេតមើលទឹកមុខមេ
50 ឆ្នាំក្រោយមក ពេលធ្វើការមេត្រូវសង្កេតមើលមុខកូនចៅវិញ
50 ឆ្នាំមុន កណ្ដាលយប់អាចបើកបង្អួចដេកបាន
50 ឆ្នាំក្រោយមក ដេកកណ្តាលថ្ងៃក៏ត្រូវចាក់សោរទ្វារយ៉ាងជាប់ដែរ
50 ឆ្នាំមុន កម្មវិធីបុណ្យវត្តគឺត្រូវទៅវត្ត
50 ឆ្នាំក្រោយមក កម្មវិធីបុណ្យវត្ត ធ្វើនៅហាងទំនើប
50 ឆ្នាំមុន អ្នកមានលុយ...សម្តែងធ្វើគ្មានលុយ
50 ឆ្នាំក្រោយមក អ្នកគ្មានលុយ...សម្តែងធ្វើមានលុយ
50 ឆ្នាំមុន ធ្វើការតែម្នាក់ចិញ្ចឹមមួយគ្រួសារទាំងអស់រស់
50 ឆ្នាំក្រោយមក មួយគ្រួសារធ្វើការទាំងអស់គ្នាចិញ្ចឹមក្មេងតែម្នាក់...នៅពិបាក
50 ឆ្នាំមុន ផ្ទះណាដែលមានមនុស្សចាស់ ដូចមានរបស់មានតម្លៃ
50 ឆ្នាំក្រោយមក ផ្ទះណាមានមនុស្សចាស់ ដូចមានរបស់គ្មានតម្លៃ
50 ឆ្នាំមុន ទិញដីចំការមកធ្វើផ្ទះនៅ
50 ឆ្នាំក្រោយមក លក់ដីចំការមកទិញផ្ទះគេនៅវិញ
50 ឆ្នាំមុន ឪពុកម្តាយអ្នកលក់ដូរបញ្ចូនកូនបានរៀនចប់ខ្ពស់ៗ
50 ឆ្នាំក្រោយមក កូនរៀនចប់បានខ្ពស់ៗ មករកស៊ីលក់ដូរវិញ
ចែករំលែកបន្ត! ❤️💚�
Mengly J. Quach, MD, MPH