Chhun buntek

Chhun buntek វីដេអូកំសាន្ត រូបភាព ចំណេះដឹងទូទៅ

បងសំណាងហើយពេលបងនឿយហត់មានលុយចាយគ្រប់គ្រាន់ អាសូតែប្រជាជនខ្មែរភាគច្រើន (ហត់មិនហានញាំឆ្ងាញ់ទេ ជំពាក់គេពេញស្រុក កើតទុករឿងព្រ...
09/10/2025

បងសំណាងហើយពេលបងនឿយហត់មានលុយចាយគ្រប់គ្រាន់ អាសូតែប្រជាជនខ្មែរភាគច្រើន (ហត់មិនហានញាំឆ្ងាញ់ទេ ជំពាក់គេពេញស្រុក កើតទុករឿងព្រំដែនអស្ថេរភាពពិបាករកស៊ី ធនាគារនៅបើកទ្វារចាំ ចំំណាំមុខទុក្ខកត់ចូលបញ្ជីខ្មៅ) អធ្យាស្រ័យផងបងផែងវណ្ណះ មិនមែនមានន័យថាដល់បងទេ
#ផែងវណ្ណះ #ព័ត៌មានថ្មីៗ

09/10/2025

មនុស្សយើងរាល់ថ្ងៃត្រូវការអ្វីអោយប្រាកដ ?
ខំមិនខាងក្រោម និងចែករំលែកអោយអ្នកដឹងជួយប្រាប់ផង

07/10/2025

ទស្សនះមតិខ្លះៗជុំវិញវគ្គបណ្ដុះបណ្ដាលថ្ងៃនេះ

ក្រសួងព័ត៌មាន បើកវគ្គបំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ ក្នុងបរិបទឌីជីថល នៅក្នុងខេត្តព្រៃវែង

ខេត្តព្រៃវែង - ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែង បានបើកវគ្គបំពាក់បំប៉នស្តីពី «ការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ» ដល់មន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រៃវែង កណ្តាល ស្វាយរៀង មន្ទីរព័ត៌មានរាជធានីភ្នំពេញ និងអ្នកសាព័ត៌មានជាច្រើនរូបទៀតសរុបប្រមាណជាង៦០នាក់។

វគ្គបំពាក់បំប៉ននេះ ត្រូវបានសហការរៀបចំដោយមន្ទីរព័ត៌មានខេត្តព្រៃវែង និងបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឆាយ សុផល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក អន ភារះ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

វគ្គបណ្តុះបណ្តាលនេះដើម្បីបង្កើនចំណេះដឹង និងជំនាញវិជ្ជាជីវៈដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងការបំពេញភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងវគ្គបណ្តុះបណ្តាលនោះក៍មានការលើកឡើងអំពីការទប់ស្កាត់ព័ត៌មានក្លែងក្លាយនិងមានចំណាត់ការដល់អ្នកបង្កើតមាតិការតាមបណ្តាញសង្គមឬហៅកាត់ថា(MMO) ឬអ្នកនយោបាយណាដែលបង្កើតព័ត៌មានមិនពិតនាំអោយភាន់ច្រលំដល់សាធារណះជន និងយន្តការប៉ុន្មានចំនុចដែលរដ្ឋាភិបាលដាក់អោយក្រសួងព័ត៌មានរៀបចំអោយមានយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់អោយយល់ដឹងអំពីព័ត៌មានពិតឬក្លែងក្លាយ។

ក្នុងនាមខ្ញុំជា ប្រជាពលរដ្ឋ និងជាប្រធានអង្គភាពសារព័ត៌មានកំចាយមារផុសដេលីសាខាខេត្តបាត់ដំបង និងប្រធានសមាគមន៍កំលាំងអជីករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នែកម្ពុជាសាខាខេត្តបាត់ដំបង ដែលបានចូលរួមក្នុងសិខាសាលានោះដែរ ខ្ញុំយល់ឃើញថាការរៀបចំវគ្គបំប៉ននេះជាការសំខាន់ណាស់ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាននៅកម្ពុជា។

នៅក្នុងយុគសម័យឌីជីថល ដែលមានព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយបានរីករាលដាលយ៉ាងឆាប់រហ័ស ដូច្នោះខ្ញុំសូមសំណូមពរដល់ក្រសួងព័ត៌មានរៀបចំវគ្គបណ្តុះបណ្តាលនេះអោយបានញឹកញាប់គ្រប់ខេត្ត/ក្រុង និងបងប្អូននៅក្នុងបណ្តាញសង្គមទាំងអស់ជាពិសេសបងប្អូន MMO អោយមានការស្វែងយល់រវាងព័ត៌មានពិតឬក្លែងក្លាយនិងផល់បេះពាល់អំពីការផ្សាយមិនពិតយកតែប្រយោជ៍ផ្ទាល់ខ្លួនដោយមិនគិតអំពីផល់ប្រយោជ៍ជាតិរួម។

បើបងប្អូនយល់ថា ទស្សនះមតិនេះល្អសំរាប់អ្នកសារព័ត៌មាន សំរាប់ប្រជាជនខ្មែរ សំរាប់សង្គមជាតិក្នុងវិស័យព័ត៌មាននៅក្នុងយុគសម័យឌីជីថល សូមចុច Like Comments និង Share សូមអគុណ!។

Address

Dinh Bà
Dong Thap
870000

Website

Alerts

Be the first to know and let us send you an email when Chhun buntek posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share