សំឡេងសារ-Samlengsar

សំឡេងសារ-Samlengsar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សំឡេងសារ-Samlengsar, Singapore.

10/07/2025

-លោក បណ្ឌិត កែម ឡី

29/06/2025

បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការណ៍គណបក្សនយោបាយទាំងអស់គឺពួកគាត់ចេះបារម្មខ្លាចបាត់បង់ទឹកដីរបស់គាត់ គាត់មានការបារម្មខ្លាចជនបរទេសឈ្លានពានទឹកដីរបស់គាត់ទេីបពួកគាត់ម្នាក់ៗនាំគ្នាការពារគ្រប់បែបយ៉ាង៕”

29/06/2025

ខ្មែរស្រឡាញ់ខ្មែរ

23/01/2025

#អនិច្ចាណាស់_ស្រុកខ្ញុំអ៊ើយ!
ប៉ុណ្ណឹងហើយ នៅឡើយតែថាប្រទេសនឹងក្លាយជាប្រទេសអ្នកមានឆាប់ៗទៀត។ ដឹងយកអី្វមកវាយតម្លៃទេ និយាយមែន?​ បើចង់ឱ្យប្រទេសឆាប់មានមែនគួរតែជួយដោះស្រាយបញ្ហាការងារឱ្យប្រជាពលរដ្ឋ កាត់បន្ថយភាពគ្មានការងារធ្វើ
ជំរុញការដាំដុះ គាំទ្រផលិតផលក្នុងស្រុក ពង្រឹងការអប់រំពីបឋមដល់ឧត្តមសិក្សា។ កិច្ចការទាំងនេះ មិនបាច់ដល់ប្រជាពលរដ្ឋនិយាយឬដល់ថ្នាក់ឱ្យពួកគេសុំអង្វរកទើបចេញមកដោះស្រាយនោះទេ ក្នុងខួរអ្នកមើលការខុសត្រូវតាមផ្អែកនីមួយៗគួរតែបានដឹងច្បាស់ហើយ អំពីបញ្ហាទាំងនេះ។​ ឆ្ងាញ់ណាស់ ត្រង់ពោលថាខ្លួន‌ "បណ្ឌិតរៀនចប់ពីនេះ ពីនោះទៀត" ចេះនិយាយចេញមកកើតមិនខ្មាសក្មេងជំនាន់ក្រោយៗសើចចំអក់ទេអីអស់លោកទណ្ឌឹតទាំងឡាយ។

18/01/2025

ថ្នាំបីយ៉ាងរបស់ជូកឺលាងដើម្បីជួយម្ចាស់ពីជំងឺគ្រោះកាច។

18/01/2025

ទឹកចិត្តម្តាយតែងតែបារម្ភ និងនឹករលឹកពីកូនគ្រប់ពេល។😔

18/01/2025

រឿង អ្នកលេងល្បែងសុីសង លោកតា ប្រាជ្ញ ឈួន

18/01/2025

• #មន្រ្តីស្មោះត្រង់តែងតែងាយនឹងគ្រោះថ្នាក់«ប្រៀបបានទៅនឹង មនុស្សកំពុងឈរនៅទីកន្លែងដែលភ្លឺ ងាយនឹងទទួលគ្រោះថ្នាក់». #មន្រ្តីអាក្រក់តែងតែមានសុវត្តិភាព «ប្រៀបបានទៅនឹងមនុស្ស កំពុងឈរនៅទីកន្លែងងងឹត ប្រព្រឹត្តអំពើអាក្រក់ ដោយតាំងខ្លួនជា មនុស្សល្អ មានចិត្តស្មោះស» (ស៊ូ តុងប៉)

15/01/2025

មានតែខ្លួនឯងខ្លាំងទេ ទើបគេព្រមមកជួយយើង។
#ស៊ុនឈាន

កន្លែងដែលជាផ្ទះ បែរជាគ្មានការងារ រីឯកន្លែងដែលមានការងារ បែរជាមិនមែនជាផ្ទះ។កន្លែងដែលយើងរវល់រកលុយ បែរជាគ្មានស្នេហា ឯកន្លែងដ...
10/01/2025

កន្លែងដែលជាផ្ទះ បែរជាគ្មានការងារ រីឯកន្លែងដែលមានការងារ បែរជាមិនមែនជាផ្ទះ។

កន្លែងដែលយើងរវល់រកលុយ បែរជាគ្មានស្នេហា ឯកន្លែងដែលមានស្នេហា បែរជាគ្មានលុយ។

ជីវិតមិនមែនរស់ដើម្បីតែលុយនោះទេ តែជីវិតដែលអ្នកប្រាថ្នាចង់បាន សុទ្ធតែត្រូវការលុយ ។

សំឡេងសារ-Samlengsar

តើគួរចូលរៀនសាកលវិទ្យាល័យដែរឬទេ បើពេលខ្លះសញ្ញាបត្រសាកលវិទ្យាល័យមិនស្មើនឹងចំណូលរបស់មីងលក់គុយទាវ?នៅពេលដែលផ្សព្វផ្សាយពីការអប...
04/01/2025

តើគួរចូលរៀនសាកលវិទ្យាល័យដែរឬទេ បើពេលខ្លះសញ្ញាបត្រសាកលវិទ្យាល័យមិនស្មើនឹងចំណូលរបស់មីងលក់គុយទាវ?

នៅពេលដែលផ្សព្វផ្សាយពីការអប់រំនៅសាកលវិទ្យាល័យ ខ្ញុំតែងតែត្រូវបានសួរសំនួរនេះ។ យុវជនមួយចំនួនតែងតែលើកឡើងថា ប្រាក់ខែរបស់អ្នកដែលមានសញ្ញាបត្រសាកលវិទ្យាល័យមិនស្មើនឹងអ្នកលក់គុយទាវ មានអ្នកខ្លះប្រៀបធៀបជាមួយពលករចំណាកស្រុក ឬអ្នកលក់ដូរ។

ដោយសារដូច្នេះហើយទើបអ្នកដែលតាមស្វែងរកចំណេះដឹងតែងតែមានការហត់នឿយដោយសារតែមិនឃើញសារៈប្រយោជន៍។ ពេលខ្លះក៏ក្តៅចិត្តដោយសារតែរៀនសាកលវិទ្យាល័យ៤ឆ្នាំ ពេលចេញធ្វើការប្រាក់ខែមិនស្មើអ្នកដែលមិនរៀនសោះ។
«ខ្ញុំឯកភាព»

ជាមួយប្រាក់ខែជាមធ្យមប្រចាំខែ ២៥០ដុល្លារ មានយុវវ័យមួយចំនួនសួរថានេះឬជាតម្លៃនៃការសិក្សា។ ហើយប្រាក់ខែមធ្យម៥០០ដុល្លារក្នុងមួយខែ មានការលំបាកក្នុងការបញ្ចុះបញ្ចូលអ្នកដទៃថា ការសិក្សាជាផ្លូវកាត់សម្រាប់ការចាកចេញពីភាពក្រីក្រ។

ចំពោះខ្ញុំការយល់ឃើញនេះ ជាការយល់ឃើញមិនទាន់ស៊ីជម្រៅនៅឡើយទេ។

បុគ្គលិកគឺជាមនុស្សដែលធ្វើការយកប្រាក់ខែ ចំណែកអ៉ីអ្នកលក់គុយទាវគឺជាអ្នករកស៊ី។ ដូច្នេះមិនអាចប្រៀបធៀបគ្នាបានទេដោយសារចំណុចខុសគ្នាដូចខាងក្រោម៖

1. បុគ្គលិកការិយាល័យធ្វើការតែ៨ម៉ោងក្នុងមួយថ្ងៃ រៀងរាល់សប្តាហ៍ធ្វើការតែ ៥ថ្ងៃ ឬថែមថ្ងៃសៅរ៍មួយព្រឹកទៀត។ ជារៀងរាល់ឆ្នាំមានច្បាប់សម្រាក់ពី ១ទៅ២សប្តាហ៍ដោយមិនកាត់ប្រាក់ខែ។ មានរបបជាច្រើនដូចជា៖ ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងគ្រោះថ្នាក់ការងារ មិនទាន់និយាយដល់ការតម្លើងតំណែង តម្លើងប្រាក់ខែផង។ ចាប់ផ្តើមពី ២៥០ដុល្លារ/ខែ យូរៗទៅឡើងដល់ ៥០០ដុល្លារ/ខែ ឬ ១០០០ដុល្លារ/ខែ។
2. អ៉ីលក់គុយទាវត្រូវធ្វើការ ១២ម៉ោង/ថ្ងៃ រយៈពេលដែលឈរលក់គ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះ ក្រៅពីនោះត្រូវភ្ញាក់ឡើងតាំងពីព្រលឹមដើម្បីចំអិនទៀត។ ជារៀងរាល់សប្តាហ៍ច្បាស់ណាស់គ្មានបានសម្រាក់មួយថ្ងៃណាឡើយ ហើយក៏មិនមានថ្ងៃដែលឈប់សម្រាក់ហើយនៅតែមានប្រាក់ខែដែរ។ គ្មានធានារ៉ាប់រងសង្គម គ្មានធានារ៉ាប់រងសុខភាព គ្មានធានារ៉ាប់រងគ្រោះថ្នាក់ការងារ មានបញ្ហាអីត្រូវទទួលខុសត្រូវដោយខ្លូនឯង។ ឳកាសបង្កើនប្រាក់ចំណូលលុះត្រាតែលក់ច្រើនជាងមុន ឬបើកសាខាបន្ថែម តែធ្វើបែបនេះត្រូវមានទុន ហើយប្រកួតប្រជែងខ្លាំងណាស់។

អ្នកទៅធ្វើការក្រុមហ៊ុនមិនមានហានិភ័យ តែអ៉ីអ្នកលក់គុយទាវកំពុងលេងល្បែងភ្នាល់ជូនកាលត្រូវចាញ់ខាតទាំងដើមក៏មាន។

ដើម្បីអោយបានឃើញច្បាស់យើងគណនាតម្លៃដែលបុគ្គលិកនឹងអ៉ីលក់គុយទាវរកបានជារៀងរាល់ថ្ងៃ

1. ជារៀងរាល់ថ្ងៃគាត់រកបាន ៤០ដុល្លារ/ថ្ងៃ ដូច្នេះមួយខែ ១,២០០ដុល្លារ
2. ប្រសិនបើគាត់ធ្វើតែ ៥ថ្ងៃ/សប្តាហ៍ ដូច្នេះ ២០ថ្ងៃ/ខែ ស្មើនឹង ៨០០ដុល្លារ
3. ហើយត្រូវបង់ថ្លៃធានារ៉ាប់រងដូចបុគ្គលិកការិយាល័យ ៣៣% នោះនៅលស់ត្រឹមតែ ៥៣៦ដុល្លារតែប៉ុនោះ។

នោះគឺជាភាពខុសគ្នា អ្នកគិតថាគាត់មានប្រាក់ចំណូលខ្ពស់តែការពិតគាត់មានប្រាក់ចំណូលខ្ពស់ជាងអ្នកបន្តិចតែប៉ុណ្ណោះ។ លក់ដូរដូច្នេះមានការនឿយហត់ណាស់ បើអ្នកវិញត្រូវរុញរទេះលក់ដូច្នេះតើអ្នកអាចលក់បានយូរប៉ុនណា?

ធ្វើការងារការិយាល័យរាល់ថ្ងៃអ្នកអង្គុយក្នុងម៉ាស៊ីនត្រជាក់ គាត់វិញបែកញើសក្តៅ។ អ្នកមានឳកាសជាច្រើន គាត់វិញមានតែឈរលក់។

រាល់ការងារទាំងអស់សុទ្ធតែមានតម្លៃ តែការសិក្សាតែងតែឈ្នះក្នុងរយៈពេលវែង។ កុំផ្តោតតែរយៈពេលខ្លីព្រោះការវិនិយោគចំពោះការសិក្សាមិនដែលខុសនោះទេ។

28/11/2024

ប្រពន្ធ័ផ្សព្វផ្សាយមានច្រើនមូលហេតុអ្វីបានជ្រើសយកវិធីសាស្ត្របែបនេះទៅវិញក្នុងការផ្សព្វផ្សាយកេរកោះ.!🙈🤓🙈

Address

Singapore

Website

Alerts

Be the first to know and let us send you an email when សំឡេងសារ-Samlengsar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share