NONG SARIN Meansamnang Investment Co.,ltd.

NONG SARIN Meansamnang Investment Co.,ltd. Big thank for following page Nong Sarin meansamnang investment co.,ltd.

08/07/2025

លោកស្រី ហ៊ន់ សុធារី អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារ មន្ទីរពេទ្យបង្អែកបាភ្នំ ១ខ្នង កម្ពស់ ៥ ជាន់ ដើម្បីបំពេញតម្រូវការដល់ប្រជាពលរដ្ឋមកទទូលសេវា...
://www.facebook.com/share/v/1As3eNyuHV/

ព្រៃវែង, លោក នង សារិន អភិបាលក្រុមហ៊ុន នៃក្រុមហ៊ុន នង សារិន មានសំណាង អ៊ិនវេសមិន អេន ខនស្ត្រាក់សិន អ៊ីម ផត អិចផត ឯ.ក បានដឹ...
06/07/2025

ព្រៃវែង, លោក នង សារិន អភិបាលក្រុមហ៊ុន នៃក្រុមហ៊ុន នង សារិន មានសំណាង អ៊ិនវេសមិន អេន ខនស្ត្រាក់សិន អ៊ីម ផត អិចផត ឯ.ក បានដឹកនាំក្រុមការងារប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អាគារមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ និងបើកការរដ្ឋានសាងសង់អាគារមន្ទីរពេទ្យជាផ្លូវការ នូវអាគារកំពស់ ៥​ជាន់ ស្ថិតនៅបរិវេនមន្ទីរពេទ្យស្រុកបាភ្នំ ខេត្តព្រៃវែង ..........

កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ លោក នង សារិន អភិបាលក្រុមហ៊ុន នៃក្រុមហ៊ុន នង សារិន មានសំណាង អ៊ិនវេសមិន អេន ខនស្ត្រាក់សិន អ៊ីម ផត អិចផត ឯ.ក បានដឹកនាំក្រុមការងារប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អាគារមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ និងបើកការរដ្ឋានសាងសង់អាគារមន្ទីរពេទ្យជាផ្លូវការ នូវអាគារកំពស់ ៥​ជាន់ ស្ថិតនៅបរិវេនមន្ទីរពេទ្យស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោមអធិបតីភាពលោកជំទាវ ហ៊ន់ សុធារី អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង
លោក នង សារិន អភិបាលក្រុមហ៊ុន បានថ្លែងក្នុងកម្មវិធីក្នុងនាមលោកជំនួសមុខឲ្យ ក្រុមហ៊ុន និងក្នុងនាមលោកផ្ទាល់ លោកពិតជាមានសេចក្តីសោមនស្សរីករាយបំផុត ដែលបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អាគារមន្ទីរពេទ្យបង្អែកស្រុកបាភ្នំឱកាសនេះ ដែលត្រូវបានទទួលការអនុញ្ញាតពីរដ្ឋបាលខេត្តព្រៃវែងក្នុងការសាងសង់ ហើយនិងអនុវត្តគម្រោងសាងសង់អាគារដោយក្រុមហ៊ុនសុវិសាល-ខេ អាឃីធេកឈ័រ ឯ.ក តំណាងដោយ លោក ជា ឈិត ជាអគ្គនាយក ក្រុមហ៊ុន ។
ក្នុងឳកាស់នោះដែលលោក អភិបាលក្រុមហ៊ុន ក៏បានថ្លែងអំរគុណចំពោះ រដ្ឋបាលខេត្តព្រៃវែង ដែលបានយកចិត្តទុកដាក់ សម្របសម្រួលជាមួយអាជ្ញាធមូលដ្ឋាន ដើម្បីអោយក្រុមហ៊ុនយើងខ្ញុំបានបើកការដ្ឋានសាងសង់អាគារនេះជាផ្លូវការ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែងនេះ និងដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយលោកក៏បានបន្តថាឆ្នាំ២០២៥ នេះជាឆ្នាំដែលក្រុមហ៊ុនលោកបានបើកការដ្ឋានសាងសង់ផ្លូវថ្នល់ និងអាគារផ្សេងៗ ជាលើកទី៣ក្នុងការដើម្បីចូលរួមអនុវត្តន៍កម្មវិធីនយោបាយឈ្នះឈ្នះ និងយុទ្ធសាស្ត្រ បញ្ចកោណក្នុងដំណាក់កាលទី១ របស់រាជរដ្ឋា ភិបាលកម្ពុជាដែលជារបៀបវារៈដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយទស្សនៈវិស័យវែង ឆ្ងាយ និងនាំឲ្យមានការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ដែលប្រកបដោយភាពធន់ សមធម៌ និងនិរន្តរភាព ស្ថិតក្រោមការដឹកនាំបិតាស្ថាបនិក សន្តិភាព គឺសម្តេចពុក និងជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះដែលលោក នង សារិន ក៏បាមសង្កត់ធ្ងន់ថាបច្ចុប្បន្ននេះហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ក្នុងការសម្រួលការធ្វើដំណើរការបណ្ដុះបណ្ដាលធនធានមនុស្ស ការព្យាបាលនិងការទទួលសេវាផ្សេងៗ ពីមន្ទីរពេទ្យ របស់បងប្អូនប្រជាពលរដ្ឋទូទៅ ដ៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងធានាអោយបាននូវសុខមាភាពរបស់បងប្អូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិ ឱ្យកាន់តែ ប្រសើឡើងថែមទៀត ហើយដោយមើលឃើញពីសក្តានុពលនិងភូមិសាស្ត្រស្រុកបាភ្នំនៃខេត្តព្រៃវែងជាតំបន់ទេសចរណ៍ និងជាប់ក្រុងព្រៃវែងដែល ហើយជាពិសេសជាប់និងភ្នំឈើកាច់ ដែលជាភ្នំប្រវត្តសាស្ត្រ ដែលបច្ចុប្បន្ននេះក្លាយជា តំបន់ទេសចរណ៍ទាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកកំសាន្តនិងទសនា ដែលមកពីគ្រប់ទិសទី ក្នុងនោះដែលមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងផ្ដល់សេវាជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវ អន្តរជាតិ ដែលបានឆ្លង់កាត់ស្រុកបាភ្នំ ហើយម្យាងវិញទៀតដោយស្រុកបាភ្នំជាស្រុកដ៏ធំមួយក្នុងចំណោមស្រុក ទាំង១៣ នៃខេត្តព្រៃវែង ស្រុកបាភ្នំមានឃុំចំនួន ០៩ មានប្រជាជនប្រមាណជាង មួយសែននាក់ មន្ទីរពេទ្យបង្អែកស្រុកបាភ្នំ បានខិតខំប្រឹងប្រែងបម្រើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតី ទទួលខុសត្រូវ និងដោយយកចិត្តទុកដាក់បំផុតនិងមានការគាំទ្រលើការទទួលសេវាពីប្រជាពលរដ្ឋក្នុងមូលដ្នាន និងស្រុកផ្សេងៗ ដែលនៅជាប់ស្រុកបាភ្នំ មកលើមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ ហើយដោយមានការស្នើសុំពីលោក វិជ្ជបណ្ឌិត តាលន់ វិរៈវុឌ្ឍន៍ អនុប្រធានមន្ទីរពេទ្យស្រុកបាភ្នំ ក្នុងការសុំជំនួយសប្បុរសធម៌ពីក្រុមហ៊ុម នង សារិន មានសំណាង អ៊ិនវេសមិន អេន ខនស្ត្រាក់សិន អ៊ីមផត អិចផត ឯ.ក ជួយសាងសង់អាគារចំនួន ០១ ខ្នង មានកំពស់ ៥ ជាន់ ស្តិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ ដែលមាន អាសយដ្ឋានភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីចូលរួមចំណែកកិច្ចការអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាល លើកកម្ពស់សេដ្ឋកិច្ចជាតិ និងជួយបង្ករភាពងាយស្រួលដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យក្នុងការទទួលសេវាជូនប្រជាពល់រដ្ឋដែលមកទទួលសេវារួមទាំងកាត់បន្ថយភាពទុក្ខលំបាករបស់បងប្អូនក្នុងមូលដ្ឋានស្រុកបាភ្នំ ក៏ដូចស្រុកដ៏ទៃទៀត នៃខេត្តព្រៃវែង ហើយដោយមើលឃើញថាមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ បច្ចុប្បន្នក៏មានអាគារចំនួន ៣ ខ្នង ថ្មីចំនួន២ ខ្នង និង ១ ខ្នង ទៀតមានសភាពចាស់ទ្រុតទ្រោម ដែលពិបាក់ក្នុងការជួសជុល និងថែទាំ ទើបលោកបានសម្រេចជួយសាងសង់នូវអាគារ មន្ទីរពេទ្យ ចំនួន០១ ខ្នង កំពស់ ៥ ជាន់ តាមការស្នើរសុំរបស់លោក វិជ្ជបណ្ឌិត តាលន់ វិរៈវុឌ្ឍន៍ ដោយប្រើប្រាស់ ថវិការរបស់ក្រុមហ៊ុនផ្ទាល់ក្នុងន័យសប្បុរសធម៌ ។
ក្នុងនោះដែលលោកអភិបាលក៏បានថ្លែងបន្តថាដើម្បីដំណើរការសាងសង់អាគារនេះឲ្យទទួលបានជោគជ័យ លោកសូមសំណូមពរដល់ អជ្ញាធរ មូលដ្ឋាន និងជំនាញពាក់ព័ន្ធ ជាពិសេសលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ មេត្តាផ្តល់កិច្ចសហការសម្របសម្រួលជាមួយក្រុមហ៊ុនទទួលម៉ៅការសាងសង់ ដើម្បីធ្វើឱ្យការអនុវត្ត អាចដំណើរការដោយរលូនតាមការគ្រោងទុក និងឈានដល់ការបញ្ចប់គម្រោង សាងសង់ជាស្ថាពរនៅរយៈពេល ១៨ខែ ស្មើរនិង ១ឆ្នាំ ៦ខែ ខាងមុខនេះ ។
ឆ្លៀតក្នុងឱកាសនោះដែលលោកក៏បានស្នើដល់ លោគ្រូពេទ្យ អ្នកគ្រូពេទ្យ មេត្តាជួយផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋដែលមកទទួលសេវានៅមន្ទីរពេទ្យនេះនិងអាជ្ញាធរពាក់ព័ន្ធជំនាញពាក់ព័ន្ធជួយចូលរួមសហការ និងសម្របសម្រួលដោះស្រាយរាល់បញ្ហាដែលប៉ះពាល់ដែលអាចកើតបានជាយថាហេតុហើយលោក អភិបាលក្រុមហ៊ុនលោកសង្ឃឹមយ៉ាងមុតមាំថាគម្រោងនេះនិងទទួលបានជោគជ័យតាមការគ្រោងទុក និងជាសមិទ្ធផលថ្មីបន្ថែមទៀត របស់ក្រុមហ៊ុនយើងខ្ញុំ និងមន្ទីរពេទ្យផងនេះផងដែល ។
ឆ្លៀតក្នុងឳកាស់នោះដែល លោកក៏បានបញ្ជាក់ សូមជម្រាប លោកជំទាវ ឯកឧត្តម លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូពេទ្យ អ្នកគ្រូពេទ្យនិងបងប្អូនទាំងអស់ ដែលនោះក្នុងកម្មវិធីថាកន្លងមក ក្រុមហ៊ុនក៏បានបើកដំណើរការ ការរដ្ឋានសាងសង់ផ្លូវ នៅស្រុកលំផាត់ ស្រុកកូនមុំ នៃខេត្តរតនគីរី ប្រវែងចំនួន ៦៦ គីឡូម៉ែត្រ ជាប្រភេទផ្លូវបេតុងអាមេ ហើយនិងបានជួយសាងសង់អាគារសាលប្រជុំ គណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមុនីជ័យ ស្ថិតក្នុងភូមិសាស្ត្រស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឹ ហើយក្រុមហ៊ុនក៏និងគ្រោងនិងបើកដំណើរការ ការសាងសង់ផ្លូវមួយចំនួននៅខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកំពត នាខាងមុខដ៏ខ្លីនេះផងដែល រួមទាំងអាគារសាលារៀនចំនួន ១៤ ខ្នង ស្ថិតក្នុងស្រុកបាភ្នំ និងស្រុកមេសាង ខេត្តព្រៃវែង តាមការស្នើសុំរបស់លោក នាយក លោកគ្រូ អ្នកគ្រូ ផងដែល ហើយលោកនឹងបន្តពិនិត្យ ពិចារណាគាំទ្រ អនុវត្ត នូវគម្រោងផ្សេងៗទៀត ក្នុងខេត្តព្រៃវែងជាបន្តទៀតផងដែល ។
ឆ្លៀតក្នុងឳកាស់ដ៏អោឡារឹកនោះលោក អភិបាលក្រុមហ៊ុននិងក្រុមការងារបាននាំមកនូវអំណោយបន្តិចបន្តួច ដើម្បី ចូលរួមជាមួយរដ្ឋបាលខេត្តព្រៃវែងដើម្បីចែកជូនជាអំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន៣០០គ្រួសារផងដែល ។

ជាថ្មីម្តងទៀតលោកតំណាងក្រុមហ៊ុន និងក្នុងនាមលោកផ្ទាល់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ ឯកឧត្តម លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេស លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ មកចូលរួមក្នុងពិធីនេះ និងសូមគោរពជូនពរ លោកជំទាវ ឯកឧត្តម លោក លោកស្រី លោកគ្រូពេទ្យ អ្នកគ្រូពេទ្យនិងបងប្អូនទាំងអស់ សូមសម ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ សូមអរគុណ!

16/03/2025
គម្រោង​សាងសង់​ផ្លូវ​បេតុង​ អាមេ​ នៅស្រុក​កូនមុំ​ និង​ស្រុក​លំផាត់​ នៃខេត្ដរតនគិរី😻
12/03/2025

គម្រោង​សាងសង់​ផ្លូវ​បេតុង​ អាមេ​ នៅស្រុក​កូនមុំ​ និង​ស្រុក​លំផាត់​ នៃខេត្ដរតនគិរី😻

សកម្មភាពក្រុមការងារសាងសង់ផ្លូវបេតុងអាមេ ប្រវែង៦៦ គីឡូម៉ែត្រ ស្រុកលំផាត់ ស្រុកកូនមុំ ខេត្តរតៈគិរី________________________...
02/03/2025

សកម្មភាពក្រុមការងារសាងសង់ផ្លូវបេតុងអាមេ ប្រវែង៦៦ គីឡូម៉ែត្រ ស្រុកលំផាត់ ស្រុកកូនមុំ ខេត្តរតៈគិរី
____________________________________
កំពុងបន្តបេសកកម្មឈួលឆាយនៅត្រង់ចំនុចឃុំការឡែ ឃុំសេដា ឃុំល្បាំង១ ឃុំល្បាំង២ ឃុំជ័យឧត្តម និងឃុំត្រពាំងច្រេស បានប្រវែង ៧.១០០ មែត្រ និងបន្តវាស់វែងទ្រូងផ្លូវ ហើយបាញ់ថ្នាំតម្រង់ផ្លូវថ្មីប្រវែង ១.៥០០ ម៉ែត្រ ដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីបច្ចេកទេស ។
សកម្មភាពថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៥

01/03/2025

✍️របាយការណ៍លទ្ធិផលការអនុវត្ដការងារគម្រោងសាងសង់ផ្លូវបេតុង ក្នុងភូមិសាស្ដ្រចំននួន៥ នៃស្រុកលំផាត់និងចំនួន០១ឃុំ នៃស្រុកកូនមុំ ខេត្ដរតនគិរី
នាព្រឹកថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០២៥
Report on the results of the implementation of concrete road construction projects in 5 geographical areas of Lumphat district and 1 commune of Kon Mom district, Ratanakkiri province
In the morning of February 28, 2025
臘塔納基里省 Lumphat 縣 5 個地理區域和 Kon Mom 縣 1 個公社混凝土道路建設項目實施結果報告 2025 年 2 月 28 日上午😍

28/02/2025

👉លទ្ធិផលការអនុវត្ដគម្រោងសាងសង់ផ្លូវបេតុង​ ក្នុងភូមិសាស្រ្ដ​ ឃុំចំនួន៥​ និងស្រុកលំផាត់​ និងចំនួន​ ០១ឃុំ​ នៃស្រុកកូនមុំ​ ខេត្ដរតនគិរី

👇——————————————————————-👇

💁​ ស្រុកកូនមុំ​ នាព្រឹកថ្ងៃទី​២៨​ ខែកុម្ភះ​ ឆ្នាំ២០២៥

រូបភាពសកម្មភាពក្រុមការចុះសិក្សាលម្អិតអំពី លូ ស្ពាន តាមបណ្ដោយផ្លូវទាំង ៩ខ្សែរ ក្នុងស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរ...
28/02/2025

រូបភាពសកម្មភាពក្រុមការចុះសិក្សាលម្អិតអំពី លូ ស្ពាន តាមបណ្ដោយផ្លូវទាំង ៩ខ្សែរ ក្នុងស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី

នាព្រឹកថ្ងៃទី​២៧​ ខែកុម្ភះ​ ឆ្នាំ២០២៥

Pictures of the team's activities during a detailed study of sewers and bridges along 9 roads in Lumphat and Kon Mom districts, Ratanakiri province

ក្រុមហ៊ុន នង សារិន មានសំណាង អ៉ិនវេសម៉ិន អេន ខនស្ត្រាក់ សិន អ៉ីមផត អិចផត ឯ.ក និងក្រុមហ៊ុន ប៊ី អេច អេច អ៉ីនវេសម៉ិន ខូអិលធី...
27/02/2025

ក្រុមហ៊ុន នង សារិន មានសំណាង អ៉ិនវេសម៉ិន អេន ខនស្ត្រាក់ សិន អ៉ីមផត អិចផត ឯ.ក និងក្រុមហ៊ុន ប៊ី អេច អេច អ៉ីនវេសម៉ិន ខូអិលធីឌី បានធ្វើពិធីសែនព្រេនគ្រឿងចក្រដើម្បីដំណើរការសាង់សង ផ្លូវបេតុងទាំង ៩ខ្សែ ស្ថិតក្នុងភូមិសាស្រ្តស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី....
_________________________________________

នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះក្រុមហ៊ុន នង សារិន មានសំណាង អ៉ិនវេសម៉ិន អេន ខនស្ត្រាក់សិន អ៉ីមផត អិចផត ឯ.ក និងក្រុមហ៊ុន ប៊ី អេច អេច អ៊ិនវេសម៉ិន ខូអិលធីឌី បានធ្វើពិធីសែនព្រេនគ្រឿងចក្រដើម្បីដំណើរការសាង់សង ផ្លូវបេតុងទាំង ៩ខ្សែ ស្ថិតក្នុងឃុំល្បាំង១ ឃុំល្បាំង២ ឃុំជ័យឧត្តម ឃុំកាលែង ឃុំសេដា និងឃុំត្រពាំងច្រេស នៃស្រុកលំផាត់ ស្រុកកូនមុំ ខេត្តរតនគិរី ដែលមានប្រវែង ៦៦ គីឡូម៉ែត្រ ដើម្បីកែប្រែពីផ្លូវក្រហម ទៅជាផ្លូវបេតុង ដើម្បីឆ្លើយតបតាមតម្លូវការជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋ ។

លោក នង សារិន អភិបាលក្រុមហ៊ុន នង សារិន មានសំណាង អ៉ិនវេសម៉ិន អេន ខនស្ត្រាក់សិន អ៉ីមផត អិចផត ឯ.ក បានថ្លែងអរគុណដល់រដ្ឋបាលខេត្តរតនគិរី និង អាជ្ញាធរ ក្រុង ស្រុក ដែលបានសហការយ៉ាងមានប្រមានប្រសិទ្ធិភាពខ្ពស់ក្នុងការយកចិត្តទុកដាក់សហការជាមួយក្រុមហ៊ុន ប៊ី អេច អេច អ៊ិនវេសម៉ិន ខូអិលធីឌី ដែលជាអ្នកទទួលការសាងសង់នូវផ្លូវទាំង៩កន្លែង ហើយដើម្បីអោយការសាងសង់ដំណើរការប្រកបដោយរលូន និងថែមទាំងចូលរួមផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋរបស់ដែលរស់នៅតាមបណ្តោយដែលត្រូវសាងសង់ និងកំពុងសាងសង់ ចូលរួមសហការ ហើយសម្របសម្រួលដោះស្រាយរាល់បញ្ហាដែលកើតឡើង ។

ចំពោះមុខក្រុមហ៊ុនបានដំណើរការ ឈួសឆាយ ផ្លូវចំនួនពីរកន្លែង ដោយចាប់ផ្លើមពីឃុំល្បាំង១ រហូតដល់ព្រុំទល់ ឃុំល្បាំង២ នៃស្រុកលំផាត់ មានប្រវែង ៦ គីឡូម៉ែត្រ និងពីផ្លូវលំមេ ទំនប់សរ ទៅកាន់ចំនុចត្រពាំងសារ៉ាយ ភូមិ៥ ឃុំត្រពាំងច្រេស នៃស្រុកកូនមុំ មានប្រវែង ៧ គីឡូម៉ែត្រ ដោយមានការចូលរួមពីអាជ្ញាធរ ក្រុង ស្រុក ឃុំ និងអាជ្ញាធរពាក់ព័ន្ធ រួមជាមួយបងប្អូនប្រជាពលរដ្ឋផងដែល ក្នុងនោះដែល ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ញើសារថ្លែងអំណរគុណ ដល់ក្រុមហ៊ុន នង សារិន មានសំណាង អ៉ិនវេសម៉ិន អេន ខនស្ត្រាក់សិន អ៉ីមផត អិចផត ឯ.ក និង ក្រុមហ៊ុន ប៊ី អេច អេច អ៊ិនវេសម៉ិន ខូអិលធីឌី ដែលបានខ្នាស់ខ្នែងប្រឹងប្រែងបន្តនូវផែនការសកម្មភាពការងារក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងទាំង៩ កន្លែង ក្នុងភូមិសាស្ត្រក្នុងស្រុកលំផាត់ និងស្រុកកូនមុំ ដែលជាផ្នែកមួយយ៉ាងសំខាន់ ចូលរួមចំណែកកិច្ចការអភិវឌ្ឍ ឃុំ សង្កាត់ ក្រុង ស្រុក និង ខេត្ត ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ ស្រុកកូនមុំ ស្រុកលំផាត់ ក៏ដូចជា ភូមិ ឃុំ ស្រុក ដ៏ទៃទៀត នៃខេត្តរតនគីរី ។

ជាចុងក្រោយលោក នង សារិន អភិបាលក្រុមហ៊ុន នង សារិន មានសំណាង អ៊ិនវេសម៉ិន អេន ខនស្ត្រាក់សិន អ៊ីមផត អិចផត ឯ.ក បានផ្ញើរសារជូនពរក្រុមការងារសាងសង់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជុំវិញខេត្ត សូមជួបតែសំណាងល្អ និង សមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ ។

27/02/2025

ប្រសាសន៍ឯកឧត្តម ញ៉ែម​ សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ថ្លែងក្នុងកម្មវិធីសម្ពោធបើកការដ្ឋានជាផ្លូវការស្ថិតក្នុងភូមិសាស្ត្រស្រុកលំផាត់ ស្រុកកូនមុំ ខេត្តរតនគិរី នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥

ប្រភព÷ ទូរទស្សន៍ខេត្តរតនគិរី-Ratanakiri TV

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when NONG SARIN Meansamnang Investment Co.,ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share