31/03/2026
ចម្ងល់រាស្រ្ត
ឃើញគេបង្ហោះថា គាត់ជាស្នងការរង និងត្រូវជាឪពុកជនបង្កគ្រោះថ្នាក់ បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ពេញដងផ្លូវ។
ឥឡូវនេះ តាមសារព័ត៌មានកម្ពុជាថ្មី ដកស្រង់ សម្តីគាត់ថា កូនប្រុសគាត់នេះ បានបាត់ខ្លួនហើយ មិនដឹងទៅណា។
តាមច្បាប់ចរាចរណ៍ ការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ជាបទល្មើសមួយ ឯការបង្កគ្រោះថ្នាក់ហើយ បើករត់មិនទទួលខុសត្រូវ ជាបទល្មើសមួយទៀត។ នេះមិនទាន់គាត់ អំពីការគ្រោះថ្នាក់ច្រើនគ្នា។ ចំណែកជនផ្សំគំនិតក្នុងការលាក់បាំងរឿង ក៏មានទោសដែរ។
ប្រជាពលរដ្ឋសួរថា តើឋានៈត្រឹមតែស្នងការរង ប្រាក់ខែប៉ុន្មានទៅ ទើបមានលុយរាប់សិបម៉ឺនដុល្លារ ទិញរថយន្តទំនើបឲ្យកូនទំនើងបើកបង្កគ្រោះថ្នាក់ដល់អ្នកដទៃបែបនេះ?
តើមន្រ្តីធំៗបច្ចុប្បន្ន បានប្រៀនប្រដៅកូនឱ្យដើរក្នុងគន្លងល្អបានកម្រិតណា? ឬបណ្តោយឱ្យដើរបង្កអន្តិសុខសង្គមគ្រប់ទីកន្លែង?
ពេលណាទើបយើងព្រមកែទម្រង់