IAM EK

IAM EK Just a guy.

ជាការសំណូមពរទៅកាន់បងៗអ្នកបើកកង់បី (Pass app) មួយចំនួនតូច សូមមេត្តាយោគយល់ អធ្យាស្រ័យ និងបើកចិត្តឱ្យទូលាយចំពោះការចែកនូវផ្ល...
08/12/2024

ជាការសំណូមពរទៅកាន់បងៗអ្នកបើកកង់បី (Pass app) មួយចំនួនតូច សូមមេត្តាយោគយល់ អធ្យាស្រ័យ និងបើកចិត្តឱ្យទូលាយចំពោះការចែកនូវផ្លូវរួមដំណើរសម្រាប់អ្នកបើកបរទោចក្រយាន (ម៉ូតូ ឬកង់) បើស្ថានភាពផ្លូវបងមិនអាចចូលរួចបាន សូមកុំព្យាយាមចូលបិទផ្លូវអ្នករួមដំណើរដ៏ទៃ ព្រោះមាឌបងមួយអាចស្មើទៅនឹងកូនឡានតូចមួយបាត់ទៅហើយ មិនមែនបងទៅណាមិនកើត តម្រូវឱ្យអ្នកដែលអាចទៅកើត ត្រូវជាប់គាំងជាមួយបងដែរទេ។ សូមបងៗមេត្តាយោគយល់ដោយការអធ្យាស្រ័យ និងសេចក្តីអនុគ្រោះផងចុះ!

#ខ្មែរស្រលាញ់ខ្មែរ
#ខ្មែរអធ្យាស្រ័យខ្មែរ
#ខ្មែរយោគយល់ខ្មែរ
#ខ្មែរចែកផ្លូវខ្មែរជិះ

កើតចេញពីបទពិសោធន៍ផ្ទាល់ខ្លួន ទើបកាន់តែប្រយ័ត្ន។ គណនី Telegram របស់អ្នក អាចមានអ្នកលួចចូលបានអាស្រ័យលើកត្តាជាច្រើនដូចជា ការ...
28/01/2024

កើតចេញពីបទពិសោធន៍ផ្ទាល់ខ្លួន ទើបកាន់តែប្រយ័ត្ន។ គណនី Telegram របស់អ្នក អាចមានអ្នកលួចចូលបានអាស្រ័យលើកត្តាជាច្រើនដូចជា ការចុចលើតំណភ្ជាប់ដែលពុំមានប្រភពច្បាស់លាស់ ការ log in ចូល device ច្រើន ឬការប្រើកម្មវិធី crack នៅក្នុងកំព្យូទ័រដែលមាន log in គណនី Telegram ជាដើម។ ខាងក្រោមនេះជាវិធីដែលអ្នកអាចធ្វើការរឹតបន្តឹងការការពារលើគណនី Telegram របស់អ្នកបាន៖

១. សូមចូលទៅកាន់កម្មវិធី Telegram រួចចុចលើសញ្ញាដកបី បន្ទាប់មកសូមចុចលើពាក្យ “Settings” រួចចុចលើ “Devices”។

២. សូមចុចលើ “Two-Step Verification” បន្ទាប់មកសូមចុចលើ៖
_ Enable Password ឬ Set Password: ជាមុខងារដាក់បន្ថែមពាក្យ ឬលេខសម្ងាត់ ដោយនៅពេលអ្នក Log in គណនី Telegram របស់អ្នកចូលទៅ Device ផ្សេងនោះកម្មវិធី Telegram នឹងទាមទាររកពាក្យ ឬលេខសម្ងាត់ដែលអ្នកបានកំណត់ បន្ថែមពីលើសារ SMS ដែលផ្ញើទៅលេខទូរស័ព្ទរបស់អ្នក។
_ Enable Recovery Email ឬ Set Recovery Email: ជាមុខងារ Link គណនី Email ដែលអ្នកប្រើប្រាស់ភ្ជាប់ជាមួយនឹងគណនី Telegram របស់អ្នក ដែលនៅពេលមានបញ្ហាអ្វីមួយកើតឡើងលើគណនី Telegram អ្នក ឬមានការ Log in ចូល នោះអ្នកនឹងអាចដឹង ឬយកមកវិញបានតាមគណនី Email ដែលប្រើសម្រាប់ Recover។

សូមមានការប្រុងប្រយ័ត្នទាំងអស់គ្នាឱ្យបានខ្ពស់លើការប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យា ជាពិសេសលើប្រព័ន្ធអ៊ីនធើណែត ប្រយ័ត្នកាន់តែខ្ពស់ ហានិភ័យកាន់តែទាប។ សូមអរគុណ!

គ្រាន់តែប្រើគណនី Google តែមួយសោះ ជនទុច្ចរិតក៏អាចមានសិទ្ធិចូលមើល និងទាញយករាល់រូបភាព ឬ វីដេអូទាំងអស់របស់អ្នកបានដែរ (អក្សរន...
09/10/2022

គ្រាន់តែប្រើគណនី Google តែមួយសោះ ជនទុច្ចរិតក៏អាចមានសិទ្ធិចូលមើល និងទាញយករាល់រូបភាព ឬ វីដេអូទាំងអស់របស់អ្នកបានដែរ (អក្សរនៅខាងក្រោមរូបភាព)

សហភាពអឺរ៉ុប៖ កំណត់ឱ្យទូរស័ព្ទទាំងអស់ ដែលលក់ក្នុងទីផ្សារអឺរ៉ុបប្តូរមកប្រើរន្ធសាកថ្ម USB-C វិញឱ្យបានត្រឹមចុងឆ្នាំ២០២៤។__ខ្...
05/10/2022

សហភាពអឺរ៉ុប៖ កំណត់ឱ្យទូរស័ព្ទទាំងអស់ ដែលលក់ក្នុងទីផ្សារអឺរ៉ុបប្តូរមកប្រើរន្ធសាកថ្ម USB-C វិញឱ្យបានត្រឹមចុងឆ្នាំ២០២៤។
__
ខ្ញុំទៅក្រុមហ៊ុន Apple៖

Address

1019
Phnom Penh

Alerts

Be the first to know and let us send you an email when IAM EK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to IAM EK:

Share