ពាក្យ - Words

ពាក្យ - Words I would like to share a few articles about the substance of the daily news and knowledge. Join Group: https://www.facebook.com/share/g/17dZzycL1Y/
(1)

10/08/2026

🔴 ផ្សាយផ្ទាល់៖ បច្ចុប្បន្នភាព ​ស្តីពី​ការ​វិវត្តន៍​ស្ថាន​ការណ៍រ​វាង​កម្ពុជា-ថៃ
ថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ ២០២៦

09/08/2026

🔴 ផ្សាយបន្តផ្ទាល់៖ បច្ចុប្បន្នភាព ​ស្តីពី​ការ​វិវត្តន៍​ស្ថាន​ការណ៍រ​វាង​កម្ពុជា-ថៃ
ថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ ២០២៦

08/08/2026

ផ្សាយបន្តផ្ទាល់៖ បច្ចុប្បន្នភាព ​ស្តីពី​ការ​វិវត្តន៍​ស្ថាន​ការណ៍រ​វាង​កម្ពុជា-ថៃ
ថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ ២០២៦

07/08/2026

កិច្ចពិភាក្សាតុមូលស្តីពី
«សក្ខីកម្ម​ពី​អ្នក​រាយ​ការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ករណី​ថៃ​ធ្វើ​សង្គ្រាម​ឈ្លានពាន​កម្ពុជា​»

07/08/2026

ផ្សាយបន្តផ្ទាល់៖ បច្ចុប្បន្នភាព ​ស្តីពី​ការ​វិវត្តន៍​ស្ថាន​ការណ៍រ​វាង​កម្ពុជា-ថៃ
ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ ២០២៦

06/08/2026

Press Release of the Ministry of National Defence of the Kingdom of Cambodia:

The Cambodian Liaison Group (CLG) of the Kingdom of Cambodia facilitated the participation of the ASEAN Observer Team, Cambodia (AOT-KH), to observe, verify, and report on the border situation in the areas of North Sra'aem Village, Sra'aem Commune, Choam Ksan District, Preah Vihear Province, which is a residential area inhabited by innocent civilians.

ចំពោះការសិក្សារៀនសូត្រ សិស្ស-និស្សិតព្រមទាំងគ្រឹះស្ថានអប់រំ មិនត្រូវផ្តោតត្រឹមពិន្ទុនិងចំណេះនោះទេ តែត្រូវផ្តោតលើវិន័យ ឥរ...
06/08/2026

ចំពោះការសិក្សារៀនសូត្រ សិស្ស-និស្សិតព្រមទាំងគ្រឹះស្ថានអប់រំ មិនត្រូវផ្តោតត្រឹមពិន្ទុនិងចំណេះនោះទេ តែត្រូវផ្តោតលើវិន័យ ឥរិយាបថ និងសមត្ថភាពរបស់សិស្ស-និស្សិត សម្រាប់អនុវត្តក្នុងជីវិតពិត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦

Source: PR Cambodian Government

06/08/2026

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាភូមិដ្ឋានរស់នៅរបស់ប្រជាជនស៊ីវិលស្លូតត្រង់។

06/08/2026

ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ។

ថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦

ក្នុង​រយៈពេល ២ខែ យោធាថៃ​​ឈូស​បំផ្លាញ​ផ្ទះសម្បែង​ពលរដ្ឋ​ខ្មែរ​ចំនួន ៦២៧ ខ្នង នៅខេត្ត​បន្ទាយ​មានជ័យគិត​ត្រឹម​ខែមីនា ឆ្នាំ២...
05/08/2026

ក្នុង​រយៈពេល ២ខែ យោធាថៃ​​ឈូស​បំផ្លាញ​ផ្ទះសម្បែង​ពលរដ្ឋ​ខ្មែរ​ចំនួន ៦២៧ ខ្នង នៅខេត្ត​បន្ទាយ​មានជ័យ

គិត​ត្រឹម​ខែមីនា ឆ្នាំ២០២៦ យោធា​ថៃ​បានឈូស​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៦២៧ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនផ្សេងទៀត នៅ​ភូមិព្រៃចាន់ ជោគជ័យ និង​បឹង​ត្រកួន ក្រោយពេលមានកិច្ចព្រមព្រៀងឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥។ នេះ​បើ​តាម​ទិន្ន័យ និង​រូបភាព​ពី​ផ្កាយ​រណប​ ដែល​អង្គការ​លីកាដូ ​បាន​ផ្សព្វផ្សាយនៅ​ថ្ងៃនេះ។

លីកាដូ បញ្ជាក់​ថា រូបថតជាច្រើនសន្លឹកពីផ្កាយរណប ដែលត្រូវបានថតកាលពីខែមីនា ឆ្នាំ២០២៦ បានបង្ហាញថា កងកម្លាំងយោធារបស់ប្រទេសថៃ បានឈូសឆាយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ យ៉ាងតិចណាស់ចំនួន ៦២៧ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនផ្សេងទៀត។ ​អង្គការ​សិទ្ធិមនុស្ស​នេះ​បាន​ធ្វើ​ការ​ប្រៀបធៀប​ចំនួន​ផ្ទះ​ដែល​បាន​ថត​នៅ​ខែ​មករា និង​ចំនួន​ផ្ទះ​ដែល​បាត់​បង់​​បង្ហាញ​តាមរយៈរូបភាពផ្កាយរណប​យ៉ាង​ច្បាស់​ក្នុង​រយៈពេល ២​ខែ​បន្ទាប់។

លីកាដូ​ថ្លែង​ថា៖ «កងកម្លាំងយោធាថៃបានឈូសឆាយផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ភ្លាមៗក្រោយពេលដែលមានកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ។ ការព្រួយបារម្ភទាំងនោះ ត្រូវបានលើកឡើង ដោយផ្អែកលើរូបភាពផ្កាយរណបពីទីភ្នាក់ងារអវកាសអឺរ៉ុប (European Space Agency’s Sentinel-2)»។

លីកាដូបន្ត​ថា៖ «ការធ្វើបច្ចុប្បន្នភាពរបស់ផែនទីក្រុមហ៊ុនអេបផល បានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពី ផ្ទះសម្បែងរាប់រយខ្នង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនទៀត ត្រូវបានឈូសបំផ្លាញក្នុងរយៈពេលជាច្រើនខែមកនេះ នៅក្នុងតំបន់មួយចំនួននៃភូមិទាំងបីនេះ ដែលកំពុងគ្រប់គ្រងដោយភាគីថៃ រាប់ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានអនុវត្តមក»។

យោងតាម​លីកាដូ ក្នុង​ចំណោមផ្ទះសម្បែង​ទាំង ​៦២៧ ខ្នង មាន​២៧០​ខ្នង​នៅ​ភូមិជោគជ័យ, ២៩៩​ខ្នង​ផ្ទះ នៅ​តំបន់​បឹង​ត្រកួន, និង ៥៨​ខ្នង នៅ​ភូមិ​ព្រៃចាន់។

លីកាដូ​ បញ្ជាក់​ថា៖ «ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយអាជ្ញាធររដ្ឋដែលគ្រប់គ្រងនៅទីនោះ (លើកលែងតែករណីចាំបាច់បំផុតផ្នែកយោធា) គឺត្រូវបានហាមឃាត់ ដោយយោងតាមបញ្ញត្តិមាត្រា ៥៣ នៃអនុសញ្ញាទីក្រុងហ្សឺណែវ ទី៤។ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ បានការពារសិទ្ធិមានលំនៅឋានសមរម្យ និងហាមឃាត់រាល់ការបំផ្លិចបំផ្លាញផ្ទះប្រជាជនស៊ីវិលតាមទំនើងចិត្ត និងការបណ្តេញដោយបង្ខំ ទោះបីជាដីនោះជាកម្មសិទិ្ធរបស់ជនណា ឬប្រទេសណាក៏ដោយ»។

លីកាដូ ក៏​​បាន​គាំទ្រ​ដល់​ការ​លើក​ឡើង​របស់​ លោក Tom Andrews នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣១ ខែកក្កដា ដែល​ថា៖ «យោងតាមច្បាប់អន្តរជាតិ ប្រជាពលរដ្ឋដែលភៀសខ្លួន ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ មានសិទិ្ធត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ»។

លីកាដូ អំពាវនាវជាថ្មីម្តងទៀតទៅដល់អាជ្ញាធរនៃប្រទេសថៃ ឲ្យ​បញ្ឈប់ជាបន្ទាន់ នូវការឈូសឆាយបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងភូមិទាំងអស់ ដែលខ្លួនកំពុងគ្រប់គ្រង។

អង្គការ​សិទ្ធិ​មនុស្ស​ដដែល​ថ្លែង​ថា៖ «ផ្ទះសម្បែងរបស់ប្រជាជនស៊ីវិល មិនត្រូវក្លាយជាគោលដៅ ឬកន្លែងដែលត្រូវបំផ្លិចបំផ្លាញក្នុងជម្លោះព្រំដែននោះទេ ហើយការដោះស្រាយសំណងចំពោះការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិត្រូវតែត្រូវបានគិតគូរ»។

លីកាដូ៖ «យើងខ្ញុំក៏នៅតែបន្តអំពាវនាវ និងលើកទឹកចិត្តដល់អាជ្ញាធរកម្ពុជា ត្រូវធានាថា ប្រជាពលរដ្ឋដែលមកពីតំបន់ទាំងនេះ ទទួលបានកន្លែងស្នាក់នៅសមរម្យ ខណៈពេលដែលពួកគេបន្តភៀសសឹកចាកចេញពីលំនៅឋានរបស់ពួកគេ ឱ្យស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ»៕

Address

Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when ពាក្យ - Words posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share