N.Cleaner Hot News

រហស្សនាម វ៉ៃលឿន រត់លឿន ជាប់លឿន
24/08/2026

រហស្សនាម វ៉ៃលឿន រត់លឿន ជាប់លឿន

06/08/2026
05/08/2026

ទីតាំងបូមខ្សាច់ក្រោមដី ខាងកើតភ្នំតូច ជើងភ្នំគូលែន ស្រុកបន្ទាយស្រី រងការរិះគន់ថា អាចប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាទីតាំងបូមខ្សាច់ ការដ្ឋានបូមខ្សាច់ក្រោមដី ត្រង់ចំណុចខាងកើតភ្នំតូច ជើងភ្នំគូលែន ស្ថិតក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី កំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង។

ទីតាំងបូមខ្សាច់នេះ ត្រូវបានគេរាយការណ៏ថាជារបស់លោកហាក់ ប៊ុនធឿន។

ប្រភពពីប្រជាពលរដ្ឋបានបង្ហើបប្រាប់ថា ទីតាំងបូមខ្សាច់នេះ មានជម្រៅជ្រៅ ដែលជាការគួរឲ្យមានព្រួយបារម្ភអំពីបំណាក់ស្រុត នៃស្រទាប់ដី និងអាចប៉ះពាល់បរិស្ថានធ្ងន់ធ្ងរដល់ធនធានរ៉ែ របស់ជាតិ។

ករណីនេះអាជ្ញាធរជំនាញពាក់ព័ន្ធគួរត្រួតពិនិត្យតាមដានឱ្យបានម៉ត់ចត់។ រូបភាពសារព័ត៌មានពីក្រុមការងារ។

28/07/2026

ទីតាំងបូមខ្សាច់ក្រោមដី ខាងកើតភ្នំតូច ជើងភ្នំគូលែន ស្រុកបន្ទាយស្រី រងការរិះគន់ថា អាចប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាទីតាំងបូមខ្សាច់ ការដ្ឋានបូមខ្សាច់ក្រោមដី ត្រង់ចំណុចខាងកើតភ្នំតូច ជើងភ្នំគូលែន ស្ថិតក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី កំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង។

ទីតាំងបូមខ្សាច់នេះ ត្រូវបានគេរាយការណ៏ថាជារបស់លោកហាក់ ប៊ុនធឿន។

ប្រភពពីប្រជាពលរដ្ឋបានបង្ហើបប្រាប់ថា ទីតាំងបូមខ្សាច់នេះ មានជម្រៅជ្រៅ ដែលជាការគួរឲ្យមានព្រួយបារម្ភអំពីបំណាក់ស្រុត នៃស្រទាប់ដី និងអាចប៉ះពាល់បរិស្ថានធ្ងន់ធ្ងរដល់ធនធានរ៉ែ របស់ជាតិ។

ករណីនេះអាជ្ញាធរជំនាញពាក់ព័ន្ធគួរត្រួតពិនិត្យតាមដានឱ្យបានម៉ត់ចត់។ រូបភាពសារព័ត៌មានពីក្រុមការងារN.c News
017756611

សូមប្រុងប្រយ័ត្នផងនៅរសៀល ថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៦ នេះ មានខ្យល់កន្រ្តាក់ ធ្វើអោយរលំដើមឈើដួល លើបង្កោលភ្លើង និង រថយន្តនៅលើ...
23/07/2026

សូមប្រុងប្រយ័ត្នផងនៅរសៀល ថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៦ នេះ មានខ្យល់កន្រ្តាក់ ធ្វើអោយរលំដើមឈើដួល លើបង្កោលភ្លើង និង រថយន្តនៅលើផ្លូវនរោត្តម ចន្លោះពីស្តុបផ្សារ កាប់គោ នឹង វិមានឯករាជ ភ្នំពេញ
ប្រភពពី ៖ ពលរដ្ឋ សូមបងប្អូនអ្នកធ្វើដំណើរ មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់🙏

ជំងឺនៅក្នុងសង្គមមួយដែលមិនអាចមើលរំលងបានប្រភពពី facebook អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធ...
22/07/2026

ជំងឺនៅក្នុងសង្គមមួយដែលមិនអាចមើលរំលងបានប្រភពពី facebook អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកុមារីអាយុ ១២ឆ្នាំ

តាកែវ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈលើកុមារីអាយុ ១២ឆ្នាំ ក្រោយទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះ កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងដោយមានការណែនាំពីលោកស្នងការនគរបាលខេត្តតាកែវ និងក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

តាមពាក្យបណ្តឹង ជនសង្ស័យទាំងពីរមានអាយុ ១៧ឆ្នាំ និង ១៨ឆ្នាំ ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តសកម្មភាពរំលោភសេពសន្ថវៈលើកុមារីរងគ្រោះក្នុងហេតុការណ៍ពីរផ្សេងគ្នា កាលពីថ្ងៃទី៥ និងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

ក្រោយទទួលបានពាក្យបណ្តឹង លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល ចុះឃាត់ខ្លួនជនសង្ស័យទាំងពីរ និងនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។

ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្ដាលទីតាំង  #មាន់អនឡាញ បើកលេងទាំងយប់ ទាំងថ្ងៃ សុំអាជ្ញាធរសមត្ថកិច្ចជួយចុះពិនិត្...
21/07/2026

ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្ដាល
ទីតាំង #មាន់អនឡាញ បើកលេងទាំងយប់ ទាំងថ្ងៃ សុំអាជ្ញាធរសមត្ថកិច្ចជួយចុះពិនិត្យទីតាំងមួយនេះផង សុំអរគុណ
ថ្ងៃ 19 ខែ កក្កដាឆ្នាំ 2026ដើម្បី ស្របតាមប្រសាសន៍របស់ថ្នាក់ដឹកនាំនិង សុវត្ថិភាព ភូមិ ឃុំ.។📡N.cleaner news
ពត៌មាន ទូទៅរបស់ប្រជាជន
☎️017756611
🔊🇰🇭017756611 https://www.facebook.com/share/1F3Mmp19aS/?mibextid=wwXIfr

21/07/2026

ស្រមោលក្រោយគម្រោងសាងសង់មន្ទីរធម្មការខេត្តព្រៃវែង តម្លៃ ៣៥ម៉ឺនដុល្លារ ផ្ទុះក្លិនអសោច និងអូសបន្លាយពេលខុសប្រក្រតី!
(ខេត្តព្រៃវែង)៖ ស្រមោលនៃភាពមិនប្រក្រតី និងសំណួររាប់សិបជំពូកកំពុងបន្តឡោមព័ទ្ធគម្រោងសាងសង់អគាររដ្ឋតម្លៃ ៣៥ម៉ឺនដុល្លារ របស់មន្ទីរធម្មការ និងសាសនាខេត្តព្រៃវែង។ អ្វីដែលផ្តើមចេញជាគម្រោងពេលនេះបានក្លាយជាប្រធានបទក្ដៅគគុក រងការរិះគន់យ៉ាងចាស់ដៃពីមហាជន ខណៈការសាងសង់ចេះតែអូសបន្លាយពេល "នៅមិនទាន់រួចរាល់ទៀត"។ រឿងអាស្រូវនេះ កំពុងតម្រង់មុខព្រួញចំៗទៅរក លោក លី សុទ្ធី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រៃវែងផ្ទាល់តែម្តង។
អង្គភាពសារព័ត៌មានយើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង
គ្មានចេតនាញុះញង់និងគ្មានចេតនាបង្កាច់បង្ខូចឲ្យអាប់អនកិត្តិយសទៅលើអ្នកណាឡើយយើងខ្ញុំផ្សាយអ្វីទៅតាមការជាក់ស្ដែងដើម្បីឲ្យថ្នាក់ដឹកនាំកំពូលកំពូលលោកបានជ្រាបជាព័ត៌មាន
ជាចុងក្រោយអង្គភាពសារព័ត៌មាន
យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺភាគីពាក់ព័ន្ធនិងគ្រប់ស្ថាប័នពាក់ព័ន្ធ។
គ្រប់ពេលម៉ោងធ្វើការទៅតាមច្បាប់ស្តីពីរបប សារព័ត៌មាន
សូមអរគុណសម្រាប់ការទស្សនាសូមគោរពលា៕

រាជធានីភ្នំពេញ ៖ កន្លងទៅថ្មីៗនារសៀលថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេ...
13/07/2026

រាជធានីភ្នំពេញ ៖ កន្លងទៅថ្មីៗនារសៀលថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបៀបរៀបចំឯកសារ និងការចុះធ្វើជំរឿនមន្ត្រីនគរបាលជាតិ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ នៃគណៈកម្មការជំរឿន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

Address

37
Phnom Penh
12000

Alerts

Be the first to know and let us send you an email when N.Cleaner Hot News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to N.Cleaner Hot News:

Shortcuts

Share

Category