ពនេចរ I PonejoR

ពនេចរ I PonejoR Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ពនេចរ I PonejoR, Photographer, Phnom Penh.

🙏🏻សូមអរគុណបងប្អូនទាំងអស់គ្នា សម្រាប់ការ Follow,Like, Comment,Share Pageរបស់ខ្ញុំ ជូនពរឲ្យបងប្អូនទទួលបានសុខសំណាងគ្រប់ពេលវេលា។ ខ្ញុំនឹងព្យាយាមផលិតវីដេអូ នឹងរូបភាពថ្មី និងជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានាអោយមានគេកាន់តែស្គាល់ថែមទៀត ទៅតាមលទ្ធភាពធ្វើបាន🙏🏻

16/12/2025

ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយ
ដោយសារព័ត៌មានថៃមួយចំនួនដោយ
បានលើកឡើងថាមានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួម
ប្រយុទ្ធនៅកម្ពុជា។

ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា
ក៏ដូចជារបស់រុស្សុីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជន
ជនជាតិរុស្សុីឬជនជាតិបរទេសផ្សេង
ទៀតចូលរួមការប្រយុទ្ធលើសមរភូមិ
ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ព
កម្ពុជានោះឡើយ។
យើងមិនមានយោធាបរទេសលើទឹកដី
កម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញ
ចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។

យើងទទួលស្គាល់ថាយើងធ្លាប់មាន
យោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគី
នៅលើទឹកដីកម្ពុជាពិសេសកងទ័ព
ជើងទឹកបរទេសដែលមកតាមច្រក
សមុទ្រខេត្តព្រះសីហនុដែលនេះជា
ទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀត
ធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ច
សហការក្នុងវិស័យការពារជាតិ។

យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើន
ជាតិសាសន៍កំពុងស្នាក់នៅកម្ពជា
ដែលជាទេសចរណ៍ វិនិយោគិន
អ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុន
បរទេសឬក្នុងស្រុក។ល។តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យ
យោធាឬការប្រយុទ្ធនោះឡើយ៕

16/12/2025
14/12/2025

អបអរសាទរខួបលើកទី៣៣ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៣៣ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៥)។ នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់និងចូលរួមថែរក្សាបេតិកភណ្ឌជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាលនិងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។

បច្ចុប្បន្នអង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់មកទស្សនានិងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា ។ សូមជម្រាបថា ប្រាសាទអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋ អាមេរិក ។

ក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកសន្និសីទអន្តរជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូចាប់ពីថ្ងៃទី ១២-១៣ ខែតុលាឆ្នាំ១៩៩៣ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុនដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាជាប្រយោជន៍ដល់កិច្ចការពារអភិរក្សនិងអភិវឌ្ឍរមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះគណៈកម្មាធិការសម្របសម្រួលអន្តរជាតិហៅកាត់ថា អាយ ស៊ី ស៊ី អង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣។ តំបន់ឧទ្យានអង្គរមិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូលក្នុងនោះរួមបញ្ចូលទាំងប្រាសាទបុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរដែលមានផ្ទៃក្រឡាសរុប ៤០១គីឡូម៉ែត្រក្រឡា ។ នៅក្នុងរមណីយដ្ឋានអង្គរទាំងមូលមានប្រាសាទជិត១០០ ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក ៕

#ហ៊ុនសែន
#ប្រធានព្រឹទ្ធសភា
#កម្ពុជា

14/12/2025
13/12/2025
😢🇰🇭😢
13/12/2025

😢🇰🇭😢

13/12/2025

ក្រុមការងារយើងកំពុងត្រូវការជាចាំបាច់បន្ថែមទៀតនូវ អំបុកស្រូវថ្មី (អំបុកមិនទាន់លីង) ដើម្បីយកមកកែច្នៃ វេចខ្ចប់ និងបញ្ជូនទៅតាមគោលដៅ🙏🇰🇭❤️

🙏រដ្ឋបាលខេត្តនៅតែបន្តទទួលអំណោយពីសប្បុរស ដែលមានទីតាំងតែមួយគត់ នៅមុខសាលាខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិសំពៅមាស សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

👉ខណៈពេលនេះ បើអាចសូមកុំយកទៅផ្ទាល់ជូនបងប្អូនភៀសសឹក (ទីតាំងសុវត្ថិភាព)🙏

12/12/2025

🙏រដ្ឋបាលក្រុងកំពង់ឆ្នាំង សូមអំពាវនាវដល់សប្បុរសជន អាជីវកម្ម ក៏ដូចជាបងប្អូនប្រជាពលរដ្ឋអាច ចូលរួមជាគ្រឿងឧបភោគបរិភោគ សម្ភារ ឬថវិកា ជាមួយរដ្ឋបាលក្រុងកំពង់ឆ្នាំង ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជាកំពុង ការការពារបូរណភាពទឹកដី ប្រយុទ្ធតតាំងជាមួយកងទ័ពថៃដែលនៅតែចិញ្ចឹមចិត្តឈ្លានពានមកលើ ដែនអធិបតេយ្យភាពរបស់កម្ពុជា ម្ដងហើយម្ដងទៀតឥតឈប់ឈរ ជាក់ស្តែងចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ថៃបានបើកការវាយប្រហារទាំងកំរោល មកលើកងកម្លាំងយោធា និងប្រជាជនស៊ីវិលកម្ពុជា ជាច្រើនលើក។

ដូចនេះសប្បុរសជនទាំងអស់ អាចចូលរួមចំណែកឧបត្ថម្ភដល់វីរកងទ័ពជួរមុខនិងគ្រួសារភៀសសឹក ពីសង្គ្រាម ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សូមអរគុណ!

👉🏻ទីតាំង: មុខវិមានឯករាជ្យ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

#រដ្ឋបាលក្រុងកំពង់ឆ្នាំង

10/12/2025

Address

Phnom Penh

Telephone

+85598500944

Website

Alerts

Be the first to know and let us send you an email when ពនេចរ I PonejoR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category