ពន្លឺជីវិត

ពន្លឺជីវិត ពុទ្ធិ

Permanently closed.
08/07/2025
05/07/2025
21/04/2025

តុលាកា Facebook

សម័យនេះច្រើនអ្នកចូលចិត្តវិភាគ
អ្វីកើតឡើងក្លាយជារឿងធំធេង។
មិនទាន់ដឹងប្រាកដពិតឬមិន
រត់ទៅតុលាកា Facebook ។

រូបភាពតិចតួច
ជាបន្ទុកបង្រ្កាបមនុស្សគេឲ្យខ្មាស។
ចោទទោសគេដោយគ្មានសក្ខី
បង្កអាក្រក់ជាជំងឺក្នុងសង្គម។

អ្នកណាមិនសូវចូលចិត្តចងក្រងច្បាប់
បែរជាចូលចិត្តធ្វើជាចៅក្រមនៅលើអេក្រង់។
ខុសត្រូវត្រឹមណាសូមបើកចិត្តស្តាប់ពីហេតុផល,
កុំបង្ខំខ្លួនជាអ្នកសម្រេចការប្រកាន់។

សូមចាំថា Facebook មិនមែនតុលាកា,
ជីវិតមនុស្សមិនមែនរឿងលេងល្ខោន។
សូម្បីស្នេហ៍ឬជំងឺផ្ទាល់ខ្លួន,
កុំប្រើបណ្តាញជារបាយការណ៍សាធារណៈ។

បើស្រលាញ់សង្គម ចូរស្ងប់ស្ងាត់,
រៀនស្តាប់ រៀនគិត មុននឹងបញ្ជាក់។
ជួយលើកគ្នា ដោយចិត្តបរិសុទ្ធ,
កុំបន្តោយខ្លួនមានឈ្មោះជាតុលាកា Facebook !

ពន្លឺជីវិត«៚»
#កម្ពុជាមាតុភូមិខ្ញុំ #សង្គម #ពន្លឺជីវិត

15/03/2025

ពាក្យអាចាមរ៉ាមមិនមែនសុទ្ធតែយើងត្រូវបកស្រាយ ឬ តវ៉ានោះទេ ។
រឿងដែលត្រូវធ្វើ គឺរក្សាគោលជំហរខ្លួនឯង បំពេញកិច្ចការងារដែលមាន ថែទាំសុខភាព និង ទឹកចិត្តឱ្យបានល្អ ។

ល្អ និង អាក្រក់
ខុស និង ត្រូវ
ពិត ឬ ក្លែងក្លាយ មិនប្រាកដប្រជាសម្រាប់ការគិត ព្រោះបុគ្គលឈរពីជ្រុងផ្សេងគ្នា ដាច់ខាតការមើលឃើញច្បាស់ជាមិនដូចគ្នា ។

មនុស្សឆ្លាតគឺមិនចាយឋាមពល និង ពេលវេលាដែលមានទៅដោះស្រាយត្រឹមពាក្យសម្តីរបស់អ្នកដទៃ ។
មិនមែនគ្រប់គ្នាសុទ្ធតែមានតម្លៃអាចស្តាប់ពាក្យពន្យល់បកស្រាយរបស់យើងនោះទេ ។

យល់ស្របក៏ដោយ មិនយល់ស្របក៏ដោយ
ដោះស្រាយក៏ដោយ មិនដោះស្រាយក៏ដោយ
យល់ខុសក៏ដោយ យល់ត្រូវក៏ដោយ
ជីវិតនៅតែប្រព្រឹត្តទៅជាធម្មតា គឺតែប៉ុណ្ណឹង ។

#មានសង្ឃឹម

07/03/2025

គេថាជីវិតខ្ញុំលំបាក តែខ្ញុំមិនដែលគិតថាលំបាកអ្វីទេ ព្រោះខ្ញុំឃើញគ្រប់គ្នាលំបាកជាងខ្ញុំមានច្រើនរាប់មិនអស់ ។
គេថាខ្ញុំតស៊ូ តែខ្ញុំបែរជាឃើញមនុស្សតស៊ូមានច្រើនដែលមិនមែនជាខ្ញុំ។
គេថាខ្ញុំប្រឹងប្រែង តែខ្ញុំដឹងថាអ្នកដែលកំពុងតែនិយាយគឺប្រឹងប្រែងជាងខ្ញុំ ។
គេថាខ្ញុំឆ្លាត តែខ្ញុំមិនបានឃើញថាខ្លួនឯងឆ្លាតស្អីទេ ព្រោះបើប្រៀបធៀបការគិត ខ្ញុំមិនបានមួយចំណែកគេផង ។
គេថាខ្ញុំរឹងមាំ ការពិតខ្ញុំគ្មានរឹងមាំស្អីទេ មានចិត្តទន់ជ្រាយ និង ងាយអាណិតអ្នកដទៃ ។
គេថាខ្ញុំល្អ ខ្ញុំឃើញថាស្អីទៅល្អ ខ្ញុំដូចតែគេ ដូចតែឯង ។

គេថាអ្វីក៏បាន ប៉ុន្តែខ្ញុំពិតជាមើលមិនឃើញភាពពិសេសអ្វីដែលខ្លួនមាន ។
ជីវភាពរាល់ថ្ងៃ ពេលធ្វើការក៏ធ្វើ ពេលឃ្លានក៏ញាំ ពេលហត់ក៏សម្រាក ពេលឈឺទៅពេទ្យ ពេលមានបញ្ហាក៏ដោះស្រាយ ពេលជួបក៏ជួប ពេលនិយាយក៏និយាយ… ។

ជីវិតនេះទៅជាធម្មតា គ្មានពិសេសអស្ចារ្យលើសលប់ទៅណា ។
អារម្មណ៍លែងអស្ចារ្យជាមួយលោកនេះ បង្រៀនឱ្យខ្ញុំចេះអង្គុយមើលថ្ងៃរះ និង លិច ។
ចេះស្តាប់សំឡេងចាប ស្តាប់សំឡេងខ្យល់ ស្តាប់សំឡេងក្មេងប្រលែងគ្នាក្នុងភូមិ… ចេះសម្លឹងមើលដើមឈើតូចធំ មើលមេឃធំទូលាយ… និង យកដំបូលផ្ទះជាទីសម្រាកលំហែរ ។

ជីវិតខ្ញុំមានប៉ុណ្ណឹង ទោះធ្វើតិចឬច្រើន បានតិចឬច្រើនក៏ឃើញថាតែប៉ុណ្ណឹង… ។

#មានសង្ឃឹម

18/02/2025

- គំនិតល្អ មើលអ្នកអានសៀវភៅ

-គំនិតចង់តែឈ្នះ មើលចរិក

៚ប្រៀបបានគំនិតមិនដែលកាន់សៀវភៅ

13/06/2024
07/06/2024

មានឃេីញអី​ចម្លែកអត់? 🧐🤔

#អ្នកអានខ្ញុំសរសេរ

Address

21BT
Phnom Penh

Alerts

Be the first to know and let us send you an email when ពន្លឺជីវិត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share