01/06/2025
ហេតុអ្វីស្រឡាញ់ហើយមិនព្យាយាម?
មិនមែនមកពីខ្ញុំមិនព្យាយាមចង់បាននាងទេ ដោយសារហេតុផលខ្លះទើបធ្វើឲ្យខ្ញុំសម្រេចចិត្តថា ចង់ឃើញនាងមានក្តីសុខជាមួយមនុស្សដែលល្អជាងយើង មនុស្សដែលនាងស្រឡាញ់ ព្រោះថាមកពីយើងដែល(មិនទាន់បានសម្រេចអ្វីជាសុខដុមដែលអាចមើលថែនាងបាន)ហេតុនេះហើយបានជាខ្លាចនាងខូចចិត្ត ខ្លាចបាត់បង់នាង ខ្លាចនាងខឹង ខ្លាចមើលថែនាងមិនបានល្អ មិនចង់ឲ្យនាងទឹកភ្នែក ។ ព្រោះថាបើប្រាកដថាយកនាងមកនៅជាមួយយើងត្រូវតែអោបក្រសោបនាងឲ្យល្អបំផុត។មិនមែនដើម្បីតែក្តីស្រឡាញ់មួយឆាវទេ។ក្នុងនៃនេះគឺចង់បញ្ជាក់ថា បើស្រឡាញ់ ស្រឡាញ់ណាស់ខ្លាចបាត់បង់នាងទើបមិនហ៊ានព្យាយាម បើមិនមែនជានិស្ស័យនាងនឹងមានក្តីសុខជាមួយគេ។តែបើជានិស្ស័យនោះនាងប្រាកដជាបាននៅជាមួយយើងពេលដែលយើងជោគជ័យ។ពេលខ្លះទុកឲ្យពេលវេលាដោះស្រាយបញ្ហាទាំងនេះចុះ (ព្រោះតែមិនចង់បាត់បង់នាង)៕❤️