ខ្មែររូបរួមជាតិ

ខ្មែររូបរួមជាតិ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ខ្មែររូបរួមជាតិ, Camera/Photo, Denpasar.

ទំបំផុត​ឈ្មោះ​ ស៉ីវ​ ជ័យ​សិដ្ឋ​ ដែល​ជាម្ចាស់​រថយន្ដ​ Mercedes GT53 បុក​ជនរងគ្រោះ​ស្លាប់​រហូត​ដល់​ ៦នាក់​ នៅស្រុក​ មោងឬស្...
01/04/2026

ទំបំផុត​ឈ្មោះ​ ស៉ីវ​ ជ័យ​សិដ្ឋ​ ដែល​ជាម្ចាស់​រថយន្ដ​ Mercedes GT53 បុក​ជនរងគ្រោះ​ស្លាប់​រហូត​ដល់​ ៦នាក់​ នៅស្រុក​ មោងឬស្សី​ ខេត្ត​ បាត់ដំបង​ ត្រូវបានឪពុកម្ដាយ​នាំចូល​សារភាព​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ហើយ​នៅ​រសៀល​ថ្ងៃទី​ ១​ ខែ​ មេសា​ ឆ្នាំ​ ២០២៦​ នេះ​ ។ សមត្ថកិច្ច​កំពុង​សួរចម្លេីយ​ ដេីម្បី​ចាត់​ការ​តាម​និតិវិធី​ច្បាប់​ ។ ពេល​នេះ​មានពន្លឺយុត្តិធម៌​សម្រាប់​ជនរងគ្រោះហេីយ​ ។

01/04/2026

គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍សោះទាល់តែនាយករដ្ឋមន្ត្រីចេញមកបានធ្វើការ🙂‍↔️

តាមពិត រថយន្ត​ Mercedes GT53 មុនបិទតែម ដែល​ឈ្មោះ​ ស៉ីវ​ ជ័យ​សិដ្ឋ​ បេីកបុ/-ក​ជនរងគ្រោះ​ស្លា/-​បរហូត​ដល់​ ៦នាក់​ នោះ​ធ្លា...
01/04/2026

តាមពិត រថយន្ត​ Mercedes GT53 មុនបិទតែម ដែល​ឈ្មោះ​ ស៉ីវ​ ជ័យ​សិដ្ឋ​ បេីកបុ/-ក​ជនរងគ្រោះ​ស្លា/-​បរហូត​ដល់​ ៦នាក់​ នោះ​ធ្លាប់​ត្រូវ​បាន​ នគរបាល​ខណ្ឌ​បឹងកេងកង​ ហៅ​អប់រំ​ណែនាំ​ម្ដងហេីយ​ ដោយសារកែឆ្នៃ​បំពង់​ស៉ីម៉ាំង​។

👉សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងនាយឧត្តមសេនីយ៍ ស ថេត ស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និ...
31/03/2026

👉សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងនាយឧត្តមសេនីយ៍ ស ថេត ស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង ៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង

(ភ្នំពេញ)៖ តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមផ្លូវការ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។

សម្តេចបវរធិបតី បានសរសេរបង្ហោះជាមួយខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖

ខ្ញុំបានឃើញមានការបញ្ចេញមតិជាច្រើនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់ត្រូវបានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡើងដោយរថយន្តមួយគ្រឿង បុកពួកគាត់ហើយរត់គេចខ្លួនបាត់។

ជាមួយនឹងការសម្តែងការសោកស្តាយដល់ជនរងគ្រោះ មានបងប្អូនមួយចំនួនក៏បានសម្តែងការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តិអាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។

ជាដំបូង ខ្ញុំសូមចូលរួមមរណ:ទុក្ខជាមួយនឹងក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់ និងសូមវិញាណក្ខន្ធអ្នកទាំងអស់គ្នា បានទៅកាន់សុខគតិភពកុំបីឃ្លាតឡើយ។

ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ ក្នុងករណីនេះ ខ្ញុំបានចេញបទបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដ ដែលបុក មនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។

ក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋយើង ធ្វើការបើកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខ។

ខ្ញុំសូមរំលឹកឡើងវិញផងដែរ ចំពោះការបើកបរដោយមិនគោរពច្បាប់ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹង ដែលបានបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង ដូចបានអនុវត្តនៅពេលកន្លងមក។

គណ:បញ្ជាការឯកភាពរាជធានី-ខេត្ត ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ឱ្យបានម៉ឺងម៉ាត់ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសដែលបងប្អូនប្រជាជនខ្មែរនឹងត្រូវធ្វើដំណើទៅស្រុកកំណើត ឬដំណើរកម្សាន្តពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

មកជិតដល់ផ្ទះហើយហ្នឹង! បងប្អូន ៥ នាក់ ផុតទាំងអស់ ពេលត្រឡប់មកពីដើរលេងវីញយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោងជាង ១០ យប់ ...
30/03/2026

មកជិតដល់ផ្ទះហើយហ្នឹង! បងប្អូន ៥ នាក់ ផុតទាំងអស់ ពេលត្រឡប់មកពីដើរលេងវីញ
យប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោងជាង ១០ យប់ ខណៈដែលក្រុមគ្រួសារដទៃទៀតកំពុងសម្រាកយ៉ាងលក់ស្រួលក្នុងផ្ទះដ៏កក់ក្ដៅ តែសម្រាប់បងប្អូន ៥ នាក់ បែរជាវិនាទីដែលមច្ចុរាជមកផ្ដាច់សង្ខារទាំងអស់គ្មានសល់ម្នាក់
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅចំណុចស្ពានថ្ម ក្បែរភូមិកកោះ បានឆក់យកជីវិតបងប្អូនបង្កបង្កើតទាំង ៥ នាក់ក្នុងពេលតែមួយ ខណៈដែលពួកគាត់កំពុងជិះម៉ូតូត្រឡប់មកពីមើលការប្រគំតន្ត្រីនៅឯស្រុកមោងវិញ។ អ្វីដែលសែនខ្លោចចិត្តបំផុតនោះ គឺពួកគាត់ជិតនឹងដល់ភូមិកំណើតទៅហើយ ផ្ទះនៅនឹងមុខភ្នែក សាច់ញាតិរង់ចាំផ្លូវនៅក្បែរដៃ តែបែរជាត្រូវមកជួបគ្រោះអកុសល បញ្ចប់ដង្ហើមនៅកណ្ដាលផ្លូវយ៉ាងអាណោចអាធ័ម។

តើមានពាក្យអ្វីអាចមកជួសជុលការឈឺចាប់របស់ក្រុមគ្រួសារដែលនៅរស់បាន? បាត់បង់សមាជិកម្នាក់ក៏សែនឈឺចាប់ ចុះទម្រាំតែបាត់បង់ដល់ទៅ ៥ នាក់ក្នុងពេលតែមួយ តើវាជាមហាទុក្ខធំធេងយ៉ាងណា? សំឡេងសើចសប្បាយដែលទើបតែឮកាលពីប៉ុន្មានម៉ោងមុន ក៏ប្រែជាភាពស្ងប់ស្ងាត់រហូតតទៅ។

សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធបងប្អូនទាំង ៥ នាក់ បានទៅកាន់សុគតិភព និងសូមឱ្យគ្រួសារដែលនៅសេសសល់ មានកម្លាំងចិត្តរឹងមាំដើម្បីឆ្លងកាត់ការបាត់បង់ដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាននេះ។ សូមចូលរួមរំលែកទុក្ខដោយក្ដីអាឡោះអាល័យបំផុត! 🙏😢

បើអ្នកសម្ងំសុខ បើអ្នកមិនប្រតិកម្ម បន្តឱ្យវប្បធម៌មានលុយរួចខ្លួនកាន់តែច្រើន នោះថ្ងៃណាមួយភាពអយុត្តិធម៌នេះនឹងអាចកើតលើគ្រួសារ...
30/03/2026

បើអ្នកសម្ងំសុខ បើអ្នកមិនប្រតិកម្ម បន្តឱ្យវប្បធម៌មានលុយរួចខ្លួនកាន់តែច្រើន នោះថ្ងៃណាមួយភាពអយុត្តិធម៌នេះនឹងអាចកើតលើគ្រួសារ បងប្អូនសាច់ញាតិអ្នកជាមិនខាន ឥឡូវនេះមានតែសំឡេងមហាជនទេដែលជួយគ្នាបាន

🥰ចូលឆ្នាំខ្មែរនេះ អត់ទៅណាទេ សុំទៅសួរសុខទុក្ខបងៗវីរៈកងទ័ព នៅតាមព្រំដែនហើយ😍  🙏🏻នាងខ្ញុំ សុខ រស្មី ក៏បានត្រៀមស្បៀងអាហារ អាវ...
27/03/2026

🥰ចូលឆ្នាំខ្មែរនេះ អត់ទៅណាទេ សុំទៅសួរសុខទុក្ខបងៗវីរៈកងទ័ព នៅតាមព្រំដែនហើយ😍
🙏🏻នាងខ្ញុំ សុខ រស្មី ក៏បានត្រៀមស្បៀងអាហារ អាវក្រោះ សូឡា ថ្មសាក និងអីវ៉ាន់ផ្សេងៗ ជូនពួកគាត់ដូចគ្នា

____________________
#សុខរស្មី ុីប៊ែលប៉ារីស
#សារ៉ាយសមុទ្រសុីប៊ែលប៉ារីស #អាហារបំប៉នសុខភាព

ផ្ញើក្តីស្រឡាញ់សម្រាប់អ្នកទាំងអស់គ្នា ពេលនេះម៉ោងនេះពួកយើងនៅតែជាអាវក្រោះសម្រាប់ការពារអ្នកទាំងអស់គ្នានិងសូមផ្ដាំទៅអ្នកទាំង...
27/03/2026

ផ្ញើក្តីស្រឡាញ់សម្រាប់អ្នកទាំងអស់គ្នា ពេលនេះម៉ោងនេះពួកយើងនៅតែជាអាវក្រោះសម្រាប់ការពារអ្នកទាំងអស់គ្នានិងសូមផ្ដាំទៅអ្នកទាំងអស់គ្នាកុំឲ្យបោះបង់ក្កីសង្ឃឹមរបស់ខ្លួនដរាបណានៅមានពួកយើង ចូលរួមទាំងអស់គ្នាស្រែកថា #ជយោកម្ពុជា #កម្ពុជាស្រឡាញ់សន្តិភាព #ខ្មែររួបរួមខ្មែរខ្លាំង

ក្រុមគ្រួសារកងទ័ពឈរជើងនៅសមរភូមិជួរមុខចំណុចជាំតែបុស្សស្បូវ មានជីវះភាពខ្វះខាត រកព្រឹកខ្វះល្ងាចទទួលបានផ្ទះមួយខ្នងរួមនឹងសំភា...
27/03/2026

ក្រុមគ្រួសារកងទ័ពឈរជើងនៅសមរភូមិជួរមុខចំណុចជាំតែបុស្សស្បូវ មានជីវះភាពខ្វះខាត រកព្រឹកខ្វះល្ងាចទទួលបានផ្ទះមួយខ្នងរួមនឹងសំភារះមួយចំនួនពីររដ្ឋបាលស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។ 20/03/2026

អរគុណរាជនីចិត្តធម៌ចែ យៀក🙏💵  ម្តាយគេម្តាយយេីង ទឹកចិត្តបន្តិចបន្តួច ជូនលោកយាយ ទិញបន្លែលក់ដូរ ធ្វេីបុណ្យខ្លះ ទឹកប្រាក់1000$...
26/03/2026

អរគុណរាជនីចិត្តធម៌ចែ យៀក🙏💵 ម្តាយគេម្តាយយេីង ទឹកចិត្តបន្តិចបន្តួច ជូនលោកយាយ ទិញបន្លែលក់ដូរ ធ្វេីបុណ្យខ្លះ ទឹកប្រាក់1000$ អង្ករ 10 បេ🙏🏻🙏🏻🙏🏻

ក្មួយសូមគោរពនូវវីរៈភាពរបស់លោកពូ  ឡុង ប៉ូរិនដារ៉ូ ស-ង្គ្រាម 2 លើកពូអត់អី តែបែរជាជួបរឿងអកុ-សល ពេលឡើងមកទទួលអំណោយនៅវត្តនាគវ័...
25/03/2026

ក្មួយសូមគោរពនូវវីរៈភាពរបស់លោកពូ ឡុង ប៉ូរិនដារ៉ូ ស-ង្គ្រាម 2 លើកពូអត់អី តែបែរជាជួបរឿងអកុ-សល ពេលឡើងមកទទួលអំណោយនៅវត្តនាគវ័ន ដើម្បីដឹកជញ្ជូនយកទៅឱ្យបងប្អូនកងទ័ពយើងនៅលើភ្នំទិសមុំបីទៅវិញ លោកពូប្រឹងជញ្ជូនស្បៀងឡើងឡានរហូតខ្យល់_គរ (ដា_ច់សសៃ_ឈា_ម) 🙏🏼😢

ទេឪខ្ញុំមិនជឿទេ​ ឪទេីបបានហូបជ្រូកអាំងខ្ញុំ​ ឪថាចាំពេលកូនរកបានទៀតឪសុំមួយទៀតហូបជុំបងប្អូនតែមិចឪទៅចោលបែបនេះ😭
24/03/2026

ទេឪខ្ញុំមិនជឿទេ​ ឪទេីបបានហូបជ្រូកអាំងខ្ញុំ​ ឪថាចាំពេលកូនរកបានទៀតឪសុំមួយទៀតហូបជុំបងប្អូនតែមិចឪទៅចោលបែបនេះ😭

Address

Denpasar

Telephone

+6283841361159

Website

Alerts

Be the first to know and let us send you an email when ខ្មែររូបរួមជាតិ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category